ការលួចអត្តសញ្ញាណ ៥ចំណុចដែលអ្នកគួរដឹង
ការភ្ជាប់ទំនាក់ទំនងកាន់តែច្រើនជាងមុនដោយសារអ៊ីនធឺណិតក្នុងពេលបច្ចុប្បន្ននេះ។ ថ្វីត្បិតអ្វីៗកាន់តែងាយស្រួលជាងមុន ក៏មានន័យថា ជីវិតផ្ទាល់ខ្លួននិងព័ត៌មានហិរញ្ញវត្ថុរបស់យើងកាន់តែងាយទទួលរងការលួចអត្តសញ្ញាណដែរ។ នៅពេលយើងនិយាយអំពីការលួចអត្តសញ្ញាណ ការការពារជាគន្លឹះយ៉ាងមានសារៈសំខាន់។ ដូចនេះ ខាងក្រោមនេះគឺជាចំណុចចំនួន៥ ដែលអ្នកគួរពិចារណា៖ បៀបលួចអត្តសញ្ញាណ ការរើក្នុងធុងសំរាម៖ រើរកតាមធុងសំរាមស្វែងរកសំណៅឬឯកសារបោះចោលដែលមានព័ត៌មានសម្ងាត់របស់ជនរងគ្រោះដែលអាចឱ្យគេចូលប្រើគណនីរបស់ជនរងគ្រោះ។ ការប្លន់៖ លួចអត្តសញ្ញាណនិងឯកសារដែលចេញដោយរដ្ឋាភិបាល ដើម្បីបើកគណនីក្នុងឈ្មោះរបស់ជនរងគ្រោះ។ ការក្លែងបន្លំ (phishing)៖ ការប្រើប្រាស់អ៊ីមែលមានផ្ទុកមេរោគដើម្បីស្វែងរកព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានហិរញ្ញវត្ថុក្នុងកុំព្យូទ័រនិងឬឧបករណ៍ផ្សេងៗរបស់ជនរងគ្រោះ។ ការឆបោកតាមទូរស័ព្ទ៖ ការបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនឬព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេតាមទូរស័ព្ទ។ ឃ្លាំងទិន្នន័យ៖ ការលួចចូលមើលទិន្នន័យឯកជនរបស់អតិថិជននៅហាងលក់ទំនិញ កន្លែងលក់បរិក្ខារសុខាភិបាលនិងក្រុមហ៊ុនកាតឥណទានជាដើម។ ប្រុងប្រយ័ត្ននូវអ្វីដែលអ្នកចែករំលែកអនឡាញ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានការកំណត់ឯកជនភាពទាបអាចងាយរងគ្រោះដោយ ការលួចអត្ត-សញ្ញាណ។ ឧក្រិដ្ឋជនសាយប័រអាចស្វែងរកឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើតឬលេខទូរស័ព្ទរបស់អ្នក ហើយប្រើព័ត៌មានទាំងនេះដើម្បីបើកគណនី ឬចុះឈ្មោះសម្រាប់ប័ណ្ណបើកបរ។ នៅពេលអ្នកប្រើការភ្ជាប់ Wi-Fi សាធារណៈ អ្នកនឹងបន្សល់ដានឌីជីថល។ … Read More