ក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាស ការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញ សម្រាប់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

📢 កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញ សម្រាប់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ លេខៈ៤៤៩០ប្រក។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងទេសចរណ៍ជូនដំណឹងពីដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា MICE អាស៊ាន

📢 កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា MICE អាស៊ាន លេខៈ ៣០៤សជណ.អអទ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងបរិស្ថាន សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពខុទ្ធកាល័យ

📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីតែងតាំងសមាសភាពខុទ្ធកាល័យ លេខៈ ០៦១ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងបរិស្ថាន សេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ច និងរបៀបរបបការងាររបស់ថា្នក់ដឹកនាំ

📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ច និងរបៀបរបបការងាររបស់ថា្នក់ដឹកនាំ លេខៈ ០៦២ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ផែនការបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងសរសេរសៀវភៅប្រវត្តិសាស្ត្រ ពីនាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ​៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ឯកឧត្តមបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រ នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា។ ក្នុងពេលឯកឧត្តមអញ្ចើញចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣នេះ បានបញ្ជាក់ដោយផ្ទាល់នូវព័ត៌មានខាងលើពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។ កន្លងមកមានការលើកឡើងថា យុវជន​កម្ពុជា​សព្វថ្ងៃ​ហាក់​មិន​ចាប់​អារម្មណ៍ មិន​ខ្វល់​ខ្វាយ ចង់ដឹង ចង់រៀន និង​ចង់​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួនឯង​ឡើយ ខណៈដែលប្រវត្តិសាស្ត្ររបស់កម្ពុជា ភាគច្រើនចងក្រងដោយអ្នកស្រាវជ្រាវឬក៏អ្នកនិពន្ធបរទេស។ ជាមួយគ្នានេះ អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រធ្លាប់បានលើកឡើងថា ការសិក្សា​ប្រវត្តិសាស្ត្រ នាំឲ្យ​យើង​មាន​មោទនភាព​ជាតិ យល់​ដឹង​ពី​ការការពារ​ខ្លួន​ឯង និង​យល់​ដឹង​ពី​ការអភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ជាតិផងដែរ៕

ឈ្មួញលួចនាំចូលសាច់បង្កកដោយគ្មានច្បាប់ សមត្ថកិច្ចចាប់បានរថយន្តដឹកមួយគ្រឿង

ខេត្តកែប៖  នៅចំណុចកំពង់ទូកនេសាទ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចបានចាប់រថយន្តមួយគ្រឿងដឹកសាច់បង្កកដែលឈ្មួញនាំចូលពីបរទេស ដោយគ្មានច្បាប់អនុញ្ញាតិកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ សាច់បង្កកខាងលើត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ តាមផ្លូវសមុទ្រ គ្មានច្បាប់អនុញ្ញាតិ ដោយដឹកតាមទូកចំនួន២គ្រឿង ឆ្លងចូលមកចតចំណុចខាងលើ រួចបន្តជញ្ជូនដាក់រថយន្តសាំយ៉ុងមួយគ្រឿង បំណងយកទៅចែកចាយបន្ត ហើយត្រូវបានកម្លាំងអាវុធហត្ថចុះទៅទាន់ ឃាត់បានរថយន្ត ដឹកសាច់បង្កកមួយចំនួន ចំណែកទូកទាំង២គ្រឿងនោះបានបើករត់គេចទៅបាត់ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្រោយឃាត់បាន រថយន្តនិងសាច់បង្កក ត្រូវបានសមត្ថកិច្ចនាំយកទៅមូលដ្ឋានធាវុធហត្ថស្រុកដំណាក់ចង្អើរ ដើម្បីប្រគល់ជូនជំនាញ ធ្វើការពិនិត្យបន្ត ៕

អ៊ុយក្រែន កំពុងខ្ជះខ្ជាយអាវុធខ្លាំង បើតាមអ្នកវិភាគយោធាអាមេរិក

សហរដ្ឋអាមេរិក៖ មន្ទីរប៉ង់តាហ្គោននៅពេលនេះបានចាប់ផ្តើមមើលឃើញថា មេបញ្ជាការទាំងឡាយរបស់អ៊ុយក្រែន ចាំបាច់គួរតែជៀសវាង នូវការប្រើប្រាស់អាវុធដោយរបៀបខ្ជះខ្ជាយ មកជាការប្រើប្រាស់តាកទិកក្នុងការប្រយុទ្ធជំនួសវិញដោយវាយប្រហារតែទៅលើគោលដៅដែលសំខាន់ៗប៉ុណ្ណោះ យោងតាមអ្នកវិភាគនៅក្នុងស្ថាប័នព័ត៌មានដ៏ល្បីមួយរបស់អាមេរិក។ អ្នកវិភាគរូបនោះបានអះអាងថា ទាំងសហរដ្ឋអាមេរិក និងលោកខាងលិច កំពុងមានអារម្មណ៍ខកចិត្តខ្លាំង ចំពោះលទ្ធផលបរាជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងអំឡុងពេលនៃប្រតិបត្តិការវាយបករបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ និងបានចាប់ផ្តើមធ្វើការវិភាពទៅលើស្ថានភាពនេះឡើងវិញផងដែរ បើតាមការចេញផ្សាយរបស់ RT ។ តាមលើកឡើងរបស់អ្នកវិភាគបានឱ្យដឹងថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនអំពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទំនងជាមិនត្រូវបានដោះស្រាយនៅឆ្នាំនេះ ដូចដែលមនុស្សជាច្រើននៅទីក្រុងគៀវបានសង្ឃឹមនោះទេ។ ផ្ទុយទៅវិញ មន្ទីរបញ្ចកោណជឿជាក់ថា ការប្រយុទ្ធគ្នាប្រហែលជាអូសបន្លាយដល់ឆ្នាំ២០២៤ហើយអាចលើសពីនេះ ដែលវាមានន័យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងត្រូវបន្តគាំទ្រកងកម្លាំងរបស់គៀវបន្តទៀតជាមិនខាន៕

កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីស្រីលង្កា

ភ្នំពេញ ៖ បើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ នៅវិមាន៧មករា នាឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជម្រាបលា សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ … Read More

កូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ

រុស្សី៖ ក្រឹត្យថ្មីមួយដែលលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខា គឺតម្រូវឲ្យកូនទាហានស៊ីឈ្នួល រួមទាំងក្រុម Wagner ផងដែរ ធ្វើសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។ កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រូវបានដាក់ឲ្យអនុវត្ត ចំពោះទាហានស៊ីឈ្នួល អ្នកស្ម័គ្រចិត្ត កងកម្លាំងផ្សេងៗ និងអ្នកដែលជាប់ពាក់ព័ន្ធក្នុង ប្រតិបត្តិការយោធាពិសេស របស់លោក ពូទីន នៅប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍លើគេហទំព័ររបស់វិមានក្រឹមឡាំងបានឲ្យដឹងថា បទបញ្ជានេះគឺមានលក្ខណៈពង្រឹងមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌ សម្រាប់ការពារសហព័ន្ធរុស្ស៊ី ឯករាជ្យភាព និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ មានឃ្លាមួយត្រូវបានគេមើលឃើញ ក្នុងពាក្យសច្ចាប្រណិធាននោះថា កងកម្លាំងទាំងអស់សូមសន្យាថា នឹងធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់មេបញ្ជាការ និងថ្នាក់ដឹកនាំជាន់ខ្ពស់។ … Read More