កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ) ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី…
បន្ទាយមានជ័យ៖ ដោយទទួលបានការឣនុញ្ញាត្តិ ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កំពុងដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង ពេលទៅដល់ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញសកម្មភាពក្រុមជនសង្ស័យឆក់ទូរសព្ទពីនារីម្នាក់ ក្នុងខណ:ជនរងគ្រោះកំពុងជិ:ម៉ូតូដេញប្រផាប់ប្រភីងហើយបុកម៉ូតូក្រុមជនសង្ស័យបណ្ដាលឱ្យដួល ស្របពេលនោះកម្លាំងរបស់លោកបានជួយធ្វើឣន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់តែម្ដង។ … Read More