ឃាត់ខ្លួនជនល្មើស២នាក់ បទល្មើសគ្រឿងញៀន ដោយរឹបអូសថ្នាំញៀនជាង១៧គីឡូក្រាម

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនល្មើស ២នាក់ រឹបអូសថ្នាំញៀនជាង ១៧គីឡូក្រាម ក្នុងរាជធានីភ្នំពេញ។ អនុវត្តតាមបញ្ជា របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារ ជំនាញ មន្ទីរប្រឆាំង គ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារ ប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជា ដឹកនាំផ្ទាល់ … Read More

កម្ពុជា កំពុងយកចិត្តទុកដាក់អំពីផលប៉ះពាល់ មកលើគុណភាពទឹកទន្លេមេគង្គកម្ពុជា ក្រោយលេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គឡាវ

ភ្នំពេញ៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់មកលើគុណភាពទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា បន្ទាប់លេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នាថ្ងៃទី៨ មេសា នេះ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ … Read More

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្ដេជ្ញាពង្រឹកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែល្អ និងរឹងមាំជាមួយកម្ពុជា

ភ្នំពេញ៖ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានអបអរសាទរចំពោះ ឯកឧត្ដម Kyaw Soe Min … Read More

ឆ្នាំនេះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលចំនួនពីរ ដើម្បីជាការទាក់ទាញក្រុមវិនិយោគិនបរទេសបន្ថែម

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចំនួនពីរ គឺកិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូល ស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី ឆ្នាំ២០២៤នេះ ដោយកិច្ចប្រជុំនេះ គឺនឹងរៀបចំឡើងដោយវិទ្យាស្ថានយុទ្ធសាស្រ្តKSI។ នៅក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែង កោតសរសើរ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញនិងលើកទឹកចិត្តយុវជនចាប់យកជំនាញឱ្យច្បាស់ ហើយភ្ជាប់ជានិច្ចនឹងឌីជីថល!

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញនិងលើកទឹកឱ្យយុវជន បន្តការខិតខំរៀនសូត្រទាំងពីសាលារៀន សហគមន៍ សង្គមជាតិ និងពីបរិបទអន្តរជាតិ ដោយត្រូវចាប់យកជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ហើយត្រូវតែអភិវឌ្ឍន៍ជំនាញនោះដោយភ្ជាប់នឹងសង្គមឌីជីថល។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា … Read More

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបណ្ដាប្រទេសជាមិត្តដែលបានជូនពរសម្ដេច ក្នុងឱកាសជាប់ជាប្រធានព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤នេះ បានថ្វាយ និងផ្ញើលិខិតថ្លែងអំណរគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងបណ្ដាថ្នាក់ដឹកនាំកំពូលប្រទេសជាមិត្តនានាដែលបានព្រះរាជសារ និងសារលិខិតអបអរសាទរសម្ដេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា … Read More

ការព្រមានអំពីអសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ របស់កម្មវិធីស្បៀងអាហារពិភពលោកWFP នៅក្នុងចំណោមកុមារ តំបន់ហ្កាហ្សា

យោងតាមរបាយការណ៍មួយរបស់ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា សង្រ្គាមដែលកំពុងអូសបន្លាយក្នុងតំបន់ហ្កាហ្សាស្រ្ទីប បានរុញច្រានឱ្យតំបន់ហ៊ុមព័ទ្ធមួយនេះធ្លាក់ចូលក្នុងឋាននរក និងកម្រិតខ្ពស់ជាមួយនឹងវិបត្ដមនុស្សធម៌ធ្ងន់ធ្ងរ ដែលធ្វើអោយជនជាតិប៉ាឡេស្ទីនយ៉ាងច្រើន អត់បាយហើយប្រឈមមុខនឹងគ្រោះទុរ្ភិក្ស។ អង្គការWFP បានផ្សព្វផ្សាយរបាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយព្រមានអំពីអសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងចំណោមកុមារក្នុងតំបន់ហ្កាហ្សា។ ខណ:ដែលទីភ្នាក់ងារអង្គកាសហប្រជាជាតិមួយនេះក៏បានអំពាវនាវឱ្យការពារបុគ្គលិកមនុស្សធម៌ផងដែរ។ ជាងនេះទៅទៀត មនុស្សស្ទើរតែបីភាគ៤(បីភាគបួន) ដែលកំពុងរងនូវភាពអត់ឃ្លានធ្ងន់ធ្ងរនោះ គឺស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ជាកន្លែងដែលអង្គការ WFPអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងការផ្គត់ផ្គង់អាចចេញចូលដោយសេរី និងឆ្លងកាត់តំបន់ហ្កាហ្សាដោយសុវត្ថិភាព។ លោកស្រី ម៉ារីកា ហ្គូដេរៀន(Marika Guderian)ជានាយក ផ្នែកWFP ប៉ាលេស្ទីន បានអោយដឹងថា កម្មវិធីស្បៀងអាហារពិភពលោកដែលអាចមកទីនេះ … Read More

អ៊ុយក្រែន កំពុងព្យាយាមបញ្ចុះបញ្ចូល ការហាមប្រាមជនជាតិរុស្សី ពីប្លុកអឺរ៉ុប

បរទេស៖ លោក Denis Shmigal នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនគ្រោងនឹងជំរុញសហភាព អឺរ៉ុបឱ្យបិទ ដែនអាកាសរបស់ខ្លួន ចំពោះជនជាតិរុស្ស៊ី និងបេឡារុស្សដោយពន្យល់ថា ទីក្រុងគៀវសង្ឃឹមយ៉ាងដូច្នេះថា នឹងរំខានដល់ការដឹកជញ្ជូនរបស់ទីក្រុងមូស្គូ និង បង្កភាពមិនស្រួល ដល់ភ្ញៀវទេសចររុស្ស៊ី នេះបើយោងតាមការចេញផ្សាយរបស់ RT ។ សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ពីការហោះហើរលើទឹកដីរបស់ខ្លួនភ្លាមៗ បន្ទាប់ពីការចាប់ផ្តើម នៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ ២០២២ហើយ ប្លុកនេះ ក៏ដូចជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច … Read More

សមុទ្រចិនខាងត្បូង ! អាមេរិក និងសម្ព័ន្ធមិត្ត ត្រៀមផែនការ បង្ហាញកម្លាំង

បរទេស៖ សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តចំនួនបី បានប្រកាសធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងដែនទឹកដែលមានជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលអាចបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ខណៈដែលពួកគេព្យាយាមបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ នេះបើយោងតាមការចេញផ្សាយ របស់ RT ។ ក្រុមដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងរៀបចំ សកម្មភាពកិច្ច សហប្រតិបត្តិការដែនសមុទ្រ ជាលើកដំបូងរបស់ខ្លួន នៅក្នុងសមយុទ្ធរួមគ្នា ជាបន្តបន្ទាប់នៅថ្ងៃអាទិត្យ នេះបើយោងតាមសេចក្តីថ្លែង ការណ៍ដែលចេញដោយប្រមុខការពារ នៃប្រទេសទាំងបួនដោយ សមយុទ្ធនេះនឹងរួមបញ្ចូល ទាំងកងទ័ពជើងទឹក និងអាកាស ហើយនឹងធ្វើឡើងក្នុងដែនទឹក ដែលទាមទារដោយចិន … Read More