ការអនុវត្តហ៊ីប៉ូតែក
ការអនុវត្តហ៊ីប៉ូតែក
ការអនុវត្តហ៊ីប៉ូតែក
មណ្ឌលគិរី៖ យុវជនម្នាក់ចេញពីផ្ទះទៅរកឃ្មុំកាលពីថ្ងៃ ទី៣០ខែមីនាឆ្នាំ២០២៤កន្លងមក គិតមកដល់ថ្ងែទី២ខែមេសាឆ្នាំ២០២៤នេះអស់រយៈពេល០៤ថ្ងៃហើយ ដើម្បីស្វែងរកទឹកឃ្មុំលក់ ដោះស្រាយជីវភាពគ្រួសារ។ ជារៀងរាល់លើកនៃការចេញដំណើរពីផ្ទះទៅរកទឹកឃ្មុំលក់របស់ជនរងគ្រោះរូបនេះ គេតែងឃើញចេញទៅរកឃ្មុំ ហើយបានសម្រាកនៅក្នុងព្រៃ១យប់ឬ២យប់ប៉ុណ្ណោះ។ តែលើកនេះ ដោយសារបាត់ជនរងគ្រោះយូជាងសព្វមួយដង លើសពីថ្ងៃដែលជនរងគ្រោះត្រូវត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹង សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ សមត្ថកិច្ចបន្ទាប់ពីទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីក្រុមគ្រួសារជនរងគ្រោះ ថា”បាត់ខ្លួនសមាជិកគ្រួសារអស់រយៈពេល០៤ថ្ងៃមកហើយនោះ។ លោក កប ធន់ មេប៉ុស្តិ៍នគបាលរដ្ឋបាលឃុំមេម៉ង់ ភ្លាមៗនោះលោកបានដឹកកម្លាំងរបស់ខ្លួននិងបានសហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២និងកម្លាំងបងប្អូនសហគមន៍សរុបជាង៧០នាក់។ ក្នុងនោះចែកចេញជា០៧ក្រុមដើម្បីរុករកតែម្តង។ បន្ទាប់ពីប្រតិបត្តិការរុករកអស់រយៈពេល៨ម៉ោងគិតត្រឹមរសៀលថ្ងៃទី២មេសា២០២៤ក្រុមការងារក៏បានប្រទះឃើញយុវជនដែលបានបាត់ខ្លួនរូបនោះគៀបនឹងប្រគៀបមែកឈើ លើដើមឈើ ដាច់ខ្យល់ស្លាប់ មានស្ថានភាព ហើមស្អុយយ៉ាងអាណោចអាធ័មបាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចភ្នំអន្នើញ ដែលស្ថិតក្នុងភូមិពូកេះឃុំមេម៉ង់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ … Read More
ហេតុអ្វីត្រូវមានកំពង់ផែសមុទ្រទឹកជ្រៅ:
ភ្នំពេញ៖ ខណៈនេះ សម្តេចតេជោ បានថ្លែងថា ការប្តេជ្ញាចិត្តរបស់សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរព រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន យើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើង ទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។ ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសដ៏កម្រនេះរំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ … Read More
វៀតណាម៖ ការបដិសេធពាក្យចចាមអារ៉ាម ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម ដែលថា ប្រធានធនាគារ Sacombank គឺលោក Duong Cong Minh ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។ ពាក្យចចាមអារ៉ាម ដែលបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ បានបណ្តាលឱ្យភាគហ៊ុនធនាគារ Sacombank (STB) ធ្លាក់ចុះ ៥,៧ភាគរយ នៅពេលព្រឹកមុនពេលបិទថ្ងៃធ្លាក់ចុះ ៤ភាគរយ នៅក្នុងតម្លៃ ៣០,២០០ដុង ស្មើនឹង ១,២២ ដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា … Read More
ថៃ៖ អគ្គស្នងការរងនគរបាលជាតិ គឺឧត្តមសេនីយ៍ Surachate “Big Joke” Hakparn តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ បានសម្រេចចេញដីកាចាប់ខ្លួន បន្ទាប់ពីគេចចេញដីកា កោះហៅចំនួនបី ក្នុងសំណុំរឿងល្បែងស៊ីសងតាមអនឡាញ។ នៅក្នុងការស៊ើបអង្កេត របស់មន្ត្រីប៉ូលីស ដែលពាក់ព័ន្ធនឹងគេហទំព័រល្បែងអនឡាញ BNKMaster ការប៉ុនប៉ងត្រូវបានធ្វើឡើង ដើម្បីកោះហៅលោក ឧត្តមសេនីយ៍ Surachate ដែលត្រូវបានគេស្គាល់ឈ្មោះ ហៅក្រៅថា ជា “Big Joke” ស្នងការរងនៃប៉ូលីសថៃ បន្ទាប់ពីទិន្នន័យប្រតិបត្តិការ ហិរញ្ញវត្ថុបានភ្ជាប់រូបលោក ទៅនឹងបណ្តាញខាងលើ … Read More
នាដើមខែមេសា ជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើន គឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិន ចាត់ទុកជាថ្ងៃបុណ្យប្រពៃណី ដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង ៤ ដែលថ្ងៃបុណ្យ ៣ ផ្សេងទៀតរួមមាន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុណ្យសែននំចាំង និងបុណ្យសែនព្រះខែ ។ … Read More
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន … Read More
-បឋមវ័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់ប្រសូតនៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងព្រះជន្ម៧ព្រះវស្សា ព្រះអង្គបានសិក្សាអក្សរ និងលេខនព្វន្ត នៅសាលាបឋមសិក្សា ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅក្នុងឆ្នាំកុរ ឯកស័ក ព.ស. ២៥០៣ គ.ស. ១៩៥៩ ព្រះអង្គបានប្រឡងចូលសិក្សានៅវិទ្យាល័យបាត់ដំបង។ លុះដល់ឆ្នាំថោះ គ.ស. ១៩៦៣ ព្រះអង្គបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ -បព្វជ្ជា នៅឆ្នាំ១៩៦៣ ព្រះអង្គបានសម្រេចសុំអនុញ្ញាតលាមាតាបិតា និងក្រុមញាតិ … Read More