លោក Oleg Starynskyi គ្រូបង្វឹក Phnom Penh Crown

📢 ក្រោយឈ្នះការប្រកួតនៅ AFC CUP កាលពីម្សិលមិញលោក Oleg Starynskyi បាននិយាយថា 🗣️“យើងពិតជាមានកិត្តិយសក្នុងការជំរុញបាល់ទាត់នៅកម្ពុជា ខ្ញុំគិតថាបាល់ទាត់នៅកម្ពុជាគួរតែទទួលបានភាពប្រសើរជាងនេះ ដោយគួរតែមានច្រើនជាង ១ក្រុមក្នុងវគ្គជម្រុះ ដូចដែលអ្នកបានឃើញនៅថ្ងៃនេះ យើងអាចប្រជែង និងអាចឈ្នះក្រុមធំៗនៅតំបន់អាស៊ានបាន។”

គ្រូបង្វឹកវ័យក្មេងពិត ប៉ុន្តែគាត់ពោរពេញទៅដោយស្នាដៃល្អៗជាច្រើន នៅសៀមរាបយូណាយធីត

📢 យោងតាមផេកផ្លូវការ របស់ក្លឹម Siem Reap United បានលើថា “ គាត់បានដឹកនាំឈ្នះទាំង ១០ប្រកួត នៅ Siem Reap Youth League ២០២៣ ហើយនាំក្រុមក្លាយជាជើងឯកជាលើកដំបូង! 🏆 យើងទាំងអស់គ្នា ពិតជាមានមោទនភាពដែលទទួលបានការរួមដំណើរផ្លូវជាមួយលោកគ្រូនាពេលកន្លងមក ”! 💙 ជម្រាបលា និងអរគុណ លោកគ្រូ ម៉ែន ពិភព! 🙏 ⭐️ He … Read More

ប៉ុន្មានឃ្លាខាងក្រោយនេះមានអត្ថរសណាស់

ទាល់តែក្រ បានឃើញតម្លៃនៃប្រាក់!ទាល់តែធ្លាក់នរកបានឃើញតម្លៃមនុស្ស! ទាល់តែឃើញឈឺជិតស្លាប់ ទើបតែឃើញតម្លៃនៃការរស់នៅ!ទាល់តែឃើញវដ្តជាទុក្ខ ទើបឃើញតម្លៃនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ! លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស  

ការលួចអត្តសញ្ញាណ ៥ចំណុចដែលអ្នកគួរដឹង

ការភ្ជាប់ទំនាក់ទំនងកាន់តែច្រើនជាងមុនដោយសារអ៊ីនធឺណិតក្នុងពេលបច្ចុប្បន្ននេះ។ ថ្វីត្បិតអ្វីៗកាន់តែងាយស្រួលជាងមុន ក៏មានន័យថា ជីវិតផ្ទាល់ខ្លួននិងព័ត៌មានហិរញ្ញវត្ថុរបស់យើងកាន់តែងាយទទួលរងការលួចអត្តសញ្ញាណដែរ។ នៅពេលយើងនិយាយអំពីការលួចអត្តសញ្ញាណ ការការពារជាគន្លឹះយ៉ាងមានសារៈសំខាន់។ ដូចនេះ ខាងក្រោមនេះគឺជាចំណុចចំនួន៥ ដែលអ្នកគួរពិចារណា៖ បៀបលួចអត្តសញ្ញាណ ការរើក្នុងធុងសំរាម៖ រើរកតាមធុងសំរាមស្វែងរកសំណៅឬឯកសារបោះចោលដែលមានព័ត៌មានសម្ងាត់របស់ជនរងគ្រោះដែលអាចឱ្យគេចូលប្រើគណនីរបស់ជនរងគ្រោះ។ ការប្លន់៖ លួចអត្តសញ្ញាណនិងឯកសារដែលចេញដោយរដ្ឋាភិបាល ដើម្បីបើកគណនីក្នុងឈ្មោះរបស់ជនរងគ្រោះ។ ការក្លែងបន្លំ (phishing)៖ ការប្រើប្រាស់អ៊ីមែលមានផ្ទុកមេរោគដើម្បីស្វែងរកព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានហិរញ្ញវត្ថុក្នុងកុំព្យូទ័រនិងឬឧបករណ៍ផ្សេងៗរបស់ជនរងគ្រោះ។ ការឆបោកតាមទូរស័ព្ទ៖ ការបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនឬព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេតាមទូរស័ព្ទ។ ឃ្លាំងទិន្នន័យ៖ ការលួចចូលមើលទិន្នន័យឯកជនរបស់អតិថិជននៅហាងលក់ទំនិញ កន្លែងលក់បរិក្ខារសុខាភិបាលនិងក្រុមហ៊ុនកាតឥណទានជាដើម។ ប្រុងប្រយ័ត្ននូវអ្វីដែលអ្នកចែករំលែកអនឡាញ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានការកំណត់ឯកជនភាពទាបអាចងាយរងគ្រោះដោយ ការលួចអត្ត-សញ្ញាណ។ ឧក្រិដ្ឋជនសាយប័រអាចស្វែងរកឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើតឬលេខទូរស័ព្ទរបស់អ្នក ហើយប្រើព័ត៌មានទាំងនេះដើម្បីបើកគណនី ឬចុះឈ្មោះសម្រាប់ប័ណ្ណបើកបរ។ នៅពេលអ្នកប្រើការភ្ជាប់ Wi-Fi សាធារណៈ អ្នកនឹងបន្សល់ដានឌីជីថល។ … Read More

ហេតុអ្វីគួរទិញធានារ៉ាប់រង?

ឆាកជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ ឲ្យតែកើតមកមានរូបមានទុក្ខ តែងតែភពប្រសប់ជាមួយបញ្ហាគ្រប់ៗគ្នា មិនថាតូច ឬធំ? មិនតែប៉ុណ្ណោះ មនុស្សម្នាក់ៗអាចជួបប្រទះនឹងហានិភ័យផ្សេងៗជាយថាហេតុ ដោយមិនបានព្រាងទុកជាមុនឡើយ។ មនុស្សជាច្រើនតែយល់ថាមនុស្សស្លាប់ទៅមិនបានយកអ្វីទៅជាមួយនោះទេ? សូមសាកល្បងគិតបន្តិចថាតើបុគ្គលម្នាក់មានប្រាក់ខែជាប្រចាំខែ មានប្រាក់ចំណូលជាប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ តែងយកថវិកាឬចំណូលទាំងនេះដោះស្រាយជីវភាព ចិញ្ចឹមបីបាច់ ទំនុកបម្រុងគ្រួសារ រំលោះផ្ទះដើម្បីមានជំរកសមរម្យមួយហ្នឹងគេ ស្រាប់តែគ្រោះអកុសលកើតឡើងចំពោះបុគ្គលនោះ តើចំណូលទាំងអស់នោះមានទៀតឬទេ សម្រាប់ផ្តល់ឲ្យគ្រួសារគាត់? បើជាប្រាក់ខែថាតើក្រុមហ៊ុនបានបន្តបើកឲ្យគ្រួសារគាត់ជាប្រចាំខែទៀតឬទេ? បើជាប្រាក់ចំណូលថាតើមាននរណាយកទៅផ្តល់ឲ្យគ្រួសារគាត់? សំអាងប៉ុណ្ណឹងអាចបញ្ជាក់បានថាមនុស្សស្លាប់យកទៅតាមនូវចំណូលផ្ទាល់ខ្លួនរបស់គាត់ទៅតាម។ ដើម្បីគ្រប់គ្រងហានិភ័យទាំងនោះ ឬការពារទុកជាមុន អ្នកមានជម្រើសក្នុងការផ្ទេរហានិភ័យនេះជាការទិញធានារ៉ាប់រងសម្រាប់ការពារ។ ជាទូទៅ ធានារ៉ាប់រងមានច្រើនប្រភេទ រួមមានធានារ៉ាប់រងជីវិត ធានារ៉ាប់រងទូទៅ ធានារ៉ាប់រងសុខភាព … Read More

ក្រោយថើបមាត់កីឡាការិនីបន្ទាប់ពីឈ្នះពាន World Cup ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញនឹងលាលែងពីតំណែង

នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales នឹងលាលែងពីតំណែង បន្ទាប់​ពី​ត្រូវ​បាន​ថ្កោល​ទោស​យ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះការថើបមាត់កីឡាការិនីអេស្ប៉ាញ បន្ទាប់​ពី​អេស្ប៉ាញ​ឈ្នះជើងឯកបាល់ទាត់នារីពិភពលោក។ បើ​យោង​តាម​របាយការណ៍ នៅថ្ងៃសុក្រនេះនៅឯមហាសន្និបាតវិសាមញ្ញនេះ លោក Rubiales អាយុ ៤៦ ឆ្នាំនឹង​ដាក់​សំណើ​លាលែង​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ (RFEF) ។​ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ស៊ីដនី​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់ពីក្រុមអេស្ប៉ាញឈ្នះ ១-០ លើក្រុម​អង់គ្លេស​ លោកRubiales បានឱបខ្សែបម្រើ Jennifer Hermoso និងថើបបបូរមាត់។ រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ទទួល​បន្ទុក​សមភាព​លោកស្រី Irene Montero … Read More

លោក Prigozhin បន្ទាប់ពីការធ្លាក់យន្តហោះ លោក Putin និយាយទម្លាយថា…

រុស្ស៊ី៖  នាថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយលើកឡើងលើកដំបូង អំពីការធ្លាក់យន្តហោះ បានសម្លាប់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Yevgeny Prigozhin កាលពីមួយថ្ងៃមុន។ លោក Prigozhin ជាស្ថាបនិកនៃកងជីវពលក្រុមហ៊ុនឯកជន Wagner ត្រូវបានចុះបញ្ជីជាអ្នកដំណើរនៅលើយន្តហោះឯកជនមួយគ្រឿងដែលបានធ្លាក់នៅភាគខាងជើងទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សទាំងអស់នៅលើយន្តហោះស្លាប់។ សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយកាលពីពីរខែមុន បានដឹកនាំការប៉ះបោមួយដ៏ភ្ញាក់ផ្អើលរយៈពេលខ្លីប្រឈមជាមួយលោកPutin លោកជាឥស្សរជនដ៏មានឥទ្ធិពល ដែលបានរិះគន់ចំណាត់ការរបស់រុស្ស៊ី។ លោក ប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោក Prigozhin ។ លោកបាននិយាយថា … Read More

ក្រោយបង់ប្រាក់ធានាខ្លួន លោក Trump ត្រូវបានដោះលែង

សហរដ្ឋអាមេរិក៖  លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងដែលត្រូវបានថតរូបនៅពន្ធនាគារ។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៤សីហា ឆ្នាំ២០២៣ សប្ដាហ៍នេះ  ការថតរូបនៅពន្ធនាគារជាផ្លូវការរបស់លោក Donald Trump  ត្រូវបានបញ្ចេញ បន្ទាប់ពីលោកត្រូវបានសរសេរកំណត់ហេតុនៅពន្ធនាគារអាត្លង់តា ចំពោះបទចោទប្រកាន់ បទព្រហ្មទណ្ឌជាង១០ករណី ជាផ្នែកមួយនៃបទចោទប្រកាន់បទព្រហ្មទណ្ឌជាច្រើនករណី ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតដែលបានបរាជ័យក្នុងរដ្ឋចចា របស់អតីតប្រធានាធិបតីអាមេរិករូបនេះ។ រូបថតក្នុងទឹកមុខស្រពោន មិនញញឹម លោកត្រូវបានថត ដោយមានលេខសម្គាល់អ្នកទោស … Read More