សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ

ភ្នំពេញ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតិជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង ។

ដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី កម្ពុជា និងថៃ ឯកភាពពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា … Read More

ពិធីចុះអនុស្សរណៈយោគយល់គ្នា នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញជាអធិបតីភាព ក្នុងឯកសារចំនួន ៥

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥ រួមមាន៖ ១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី … Read More

អាមេរិក រងការចោទប្រកាន់ពី ស៊ីរី លើបទលួចយកប្រេង និងគ្រាប់ធញ្ញជាតិ

ស៊ីរី៖ កងកម្លាំងសហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការរបស់ពួកគេ ដើម្បីលួចទ្រព្យសម្បត្តិជាតិរបស់ស៊ីរី ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានផ្សាយកាលពីថ្ងៃម្សិលមិញ។ សារព័ត៌មានរដ្ឋ SANA បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថាបានរត់ពន្ធប្រេង និងគ្រាប់ធញ្ញជាតិចេញពីប្រទេសតាមរយៈការឆ្លងកាត់ខុសច្បាប់ ដោយនិយាយថាពួកគេបានដឹកជញ្ជូនរថក្រោះ និងស៊ីទែនប្រេងចំនួន១៦០ គ្រឿងដែលផ្ទុកដោយធនធានដែលបានលួច ទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ តាមការដកស្រង់ប្រភពនានាក្នុងស្រុកនៅខេត្តអាល់ហាសាកា(al-Hasakah)ភាគឦសាន ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ក្បួនរថក្រោះចំនួន៨៤គ្រឿង ដែលដឹកប្រេងពីតំបន់នានានៃខេត្តនេះ បានឆ្លងកាត់ចំណុចព្រំដែនអាល់ម៉ាមូឌីយ៉ា(al-Mahmoudiyah)ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មាន SANA បាននិយាយថា ក្បួនរថយន្ត ៧៦ គ្រឿងផ្សេងទៀត … Read More

ឧទ្ធម្ភាគចក្រលើភពអង្គារ បានជួបគ្រោះថ្នាក់ ណាសារកឃើញនៅតំបន់មានផ្ទុកភាវរស់

ការបញ្ជូនរូបភាពពីយានអវកាស Perseverance ស្ដីពីដៃគូសហការបាន «ស្លាប់» របស់ខ្លួនមកកាន់ផែនដី។ នៅក្នុងរូបភាពដែលទើបត្រូវបានណាសាប្រកាស យានអវកាស Ingenuity ដែលជារ៉ូបូតឧទ្ធម្ភាគចក្ររបស់មនុស្សនៅលើភពអង្គារ កំពុងដេកស្ងៀមតែឯងនៅលើវាលខ្សាច់។ វាទើបត្រូវបានប្រកាសថា បានបញ្ចប់បេសកកម្មតាមរកភាវរស់នៅលើភពក្រហមនេះ។ យោងតាម Space.com រូបភាពនេះត្រូវបានយានរ៉ូបូត Perseverance ជាមិត្តរួមការងាររបស់ Ingenuity ថតនៅវេលាម៉ោង 13 និង 5 នាទី ថ្ងៃទី 4 កុម្ភៈ ម៉ោងក្នុងតំបន់នៅលើភពអង្គារ ក្រោយពី Perseverance បានចំណាយពេលច្រើនថ្ងៃក្នុងការស្វែងរក។ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជនជាអាទិភាពចម្បង។ ថ្ងៃនេះ ដោយឈរលើមាគ៌ាច្បាស់លាស់នេះ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១០ … Read More

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ នៅតែប្រឈមមុខនឹងការចោទប្រកាន់ចាស់ ពីបទប្រមាថព្រះមហាក្សត្រ ធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៅតែប្រឈមមុខ នឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទប្រមាថមហាក្សត្រ តាំងពីឆ្នាំ២០១៦ ហើយអគ្គព្រះរាជអាជ្ញានឹងសម្រេចថាតើលោក ថាក់ស៊ីន នឹងត្រូវចោទប្រកាន់ឬយ៉ាងណា? បើតាមអ្នកនាំពាក្យការិយាល័យ អគ្គព្រះរាជអាជ្ញា (OAG) បានថ្លែងកាលពីថ្ងៃអង្គារ។ លោក Prayut Phetcharakhun អ្នកនាំពាក្យ ការិយាល័យអគ្គព្រះរាជអាជ្ញា បាននិយាយថា នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ OAG បានទទួលសំណុំរឿងនេះ ពីប៉ូលិស … Read More

អាមេរិក រងការថ្កោលទោសពី អ៊ីរ៉ាក់ និងស៊ីរី ចំពោះការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសពួកគេ

UN៖ អ្នកតំណាងអចិន្រ្ដៃយ៍ប្រចាំនៅអង្គការសហប្រជាជាតិ មកពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានថ្កោលទោសយ៉ាងដាច់អហង្ការទៅនឹងការរំលោភបំពានរបស់អាមេរិកលើសន្ដិសុខ អធិបតេយ្យរបស់ពួកគេ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ កាលពីថ្ងៃម្សិលម្ង៉ៃ។ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចាប់ផ្ដើមវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ដោយដាក់គោលដៅទៅលើក្រុមនានា ដែលគាំទ្រដោយអ៊ីរ៉ង់ ដើម្បីសងសឹកទៅនឹងការវាយដ៏បង្ហូរឈាមលើមូលដ្ឋានអាមេរិកមួយក្នុងប្រទេសហ្ស៊កដានី។ លោកកូសសាយ អាល់ដាហាក់(Koussay Aldahhak) តំណាងអចិន្រ្ដៃយ៍របស់ស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ជាបន្ដបន្ទាប់មក រដ្ឋាភិបាលអាមេរិក បានប្រើប្រាស់ខុសនូវសមាជិកអចិន្រ្ដៃយ៍របស់ពួកគេរបស់ក្រុមប្រឹក្សាសន្ដិសុខ និងបានជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្នុងនោះរួមមានប្រទេសរបស់លោកគឺស៊ីរីតែម្ដង។ ចំណែកលោកអាបាស់ កាដុម អូបេត អាល់ ហ្វាឡាវី … Read More

យុទ្ធនាការគណបក្ស PTI របស់លោក Imran Khan ប្រើAI និងស្ត្រីជួយដោយសម្ងាត់

បរទេស៖ លោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អាចនឹងរស់នៅក្នុងពន្ធនាគារ បន្ទាប់ពីតុលាការជាច្រើនបានកាត់ទោសឲ្យលោកជាប់ពន្ធនាគារ នៅមុនពេលការបោះឆ្នោតជាតិ។ ប៉ុន្តែយុទ្ធនាការសម្រាប់គណបក្សរបស់លោក គឺគណបក្ស PTI នៅតែបន្តធ្វើជាសម្ងាត់ ដោយមានជំនួយពីស្ត្រី និងបញ្ញាសិប្បនិម្មិត (AI)។ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ស្ត្រីវ័យ ២៥ឆ្នាំ ឈ្មោះ Komal Asghar ដឹកនាំក្រុមស្ត្រីដើរតាមច្រកផ្លូវនានា ក្នុងទីក្រុង Lahore ភាគខាងកើត ដែលទាំងអស់គ្នាពាក់ម៉ាស់ និងរុំស្បៃគ្របក្បាល។ ស្ត្រីទាំងនោះកំពុងគោះទ្វារ និងចែកខិត្តប័ណ្ណដែលមានរូបថតអតីតនាយករដ្ឋមន្ត្រី។ … Read More