ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកសារដាស់តឿន “អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក”
អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក! មិនមែនជាសារអប់រំហួសសម័យឡើយ។ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្របខណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំមួយឃ្លានេះមកបញ្ជាក់ទៅកាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន ទោះបីជាមានតិចតួចក៏ដោយ។ បើតាមប្រមុខក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ដឹកនាំគ្រប់គ្រងមន្ត្រីរាជការសុីវិល និងកងកម្លាំងរាប់ម៉ឺននាក់ ពាក្យមួយឃ្លាដែលគេនិយាយជាទូទៅថា “អ្នកអាចភ្លេចអេដស៍បាន តែអេដស៍មិនភ្លេចអ្នកទេ” គឺជាប្រយោគអប់រំបែបប្រាកដនិយម និងជាសារដាស់សតិជនគ្រប់រូបកុំភ្លេចខ្លួនឱ្យសោះចំពោះមេរោគអេដស៍ ជាពិសេសដែលភាគច្រើនវាកើតចេញពីការសប្បាយភ្លេចខ្លួន និងការធ្វេសប្រហែសរបស់អ្នកប្រព្រឹត្តតែមួយភ្លែត។ … Read More