ឧត្តមសេនីយ៍ឯក ចេវ ហាក់ ៖ សិស្សានុសិស្ស ត្រូវទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះប្រើម៉ូតូ កង់ និងកង់អាគុយ ត្រូវតែពាក់មួកសុវត្ថិភាព!
ជាប្រការមិនគួរឱ្យបន្តកើតមានឡើយ ចំពោះករណីសិស្សានុសិស្សមួយចំនួន ដែលបាននឹងកំពុងប្រើប្រាស់ម៉ូតូ កង់ និងកង់អាគុយ ជាដើម ធ្វើដំណើរទៅ និងមកពីសាលារៀន ដោយមិនបានពាក់មួកសុវត្ថិភាព។ មិនគួរឱ្យកើតមាន ក៏ព្រោះតែវាជាការបញ្ជាក់ច្បាស់ថា ទម្លាប់មិនគោរពច្បាប់ចរាចរណ៍ បានកើតមានឡើងតាំងតែពីពេលសិស្សានុសិស្ស ដែលជាអ្នកបន្តវេន ទៅទទួលការអប់រំនៅសាលារៀនរួចទៅហើយ។ បញ្ហានេះ ក៏ត្រូវបានលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងទទួលស្គាល់ថា នៅបន្តកើតមាន និងត្រូវការការចូលរួមពីភាគីពាក់ព័ន្ធ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែមិថុនា … Read More