ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ តាមរបាយការណ៍បឋមរបស់យោធភូមិភាគទី៣បានឱ្យដឹងថា ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឱ្យយោធិនចំនួន ២០នាក់។ តាមរយការណ៍ដដែល ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់ គឺមាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺចំនួន ៥នាក់។
តាមរបាយការណ៍យោធិន១៥នាក់ គឺជាអ្នកដឹកជញ្ជូនគ្រាប់ខូចពីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងមកកាន់ទីបញ្ជាការយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ។ តាមលិខិតឧទ្ទេសនាមដែលចេញដោយមេបញ្ជាការសឹករងខេត្តកោះកុង បានឱ្យដឹងថាយោធិនអត្តសញ្ញាណយោធិនទាំងរូបមានអត្តសញ្ញាណដូចជា ទី១ វរសេនីយ៍ទោ ជា សំណាង តួនាទីជានាយសេនាធិការរង, ទី២ វរសេនីយ៍ត្រី បូរ ពឿន តួនាទីជានាយជ.បច្ចេកទេស, ទី៣ អនុសេនីយ៍ទោ ហ៊ី ហួន តួនាទីជ.អាវុធគ្រាប់ជ.បច្ចេកទេស, ទី៤ អនុសេនីយ៍ទោ សាត់ ងឿន ជ.ដឹកជញ្ជូនការិយាល័យទី៤ ទី៥ អនុសេនីយ៍ទោ លឿន សុខណា មេបញ្ជាការរង អ.ធំការពារអាកាស … Read More