កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចេញធ្វើការល្បាតចល័តនៅពេលរាត្រី រក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋក៏បានឃាត់ខ្លួនក្មេងទំនើងចំនួន១នាក់រួមទាំងកាំបិតខ្វែវមួយដើមនាំយកទៅប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!

ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងក្រោមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង ០១នឹង០០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន ១០ នាក់ ដឹកនាំ ដោយ លោកវរសេនីយ៍ទោ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំនិស្សិតនគរបាលជ័យលាភីទាំងអស់ កុំប្រព្រឹត្តទង្វើដែលពលរដ្ឋមិនគាំទ្រ!

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនគរបាលជ័យលាភី ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការរម្លឹកដាស់តឿនដល់និស្សិតនគរបាលទាំងអស់ កុំប្រព្រឹត្តទង្វើទាំងឡាយណាដែលប្រជាពលរដ្ឋមិនគាំទ្រ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួន នៅតែបន្តប្រព្រឹត្តកំហុសដោយចេតនា រហូតទទួលទណ្ឌកម្មខាងវិន័យ និងត្រូវបណ្ដេញចេញពីក្របខណ្ឌ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា និស្សិតនគរបាលជ័យលាភី ដែលត្រូវបានប្រកាសតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបំពេញតួនាទីស្របតាមច្បាប់ និងវិន័យនគរបាលជាតិកម្ពុជា … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន!

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី … Read More

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបការជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនជាង ២គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញ (ក៤) … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យកបទពិសោធប្អូនជីដូនមួយ ដាស់តឿនអ្នកចេញពីមណ្ឌលបន្សាបគ្រឿងញៀន កុំវិលទៅជាន់ដានចាស់

ខិតខំតស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទា បានជាដាច់ស្រឡះពីគ្រឿងញៀនដោយមានទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាជោគជ័យដ៏ធំបំផុតមួយហើយសម្រាប់ជនរងគ្រោះដែលធ្លាក់ក្នុងអន្លង់កម្មនៃគ្រឿងញៀន ហើយជោគជ័យនេះក៏ជាមហាអំណរសាទររកអ្វីប្រៀបផ្ទឹមពុំបានដែរ សម្រាប់លោកឪពុក អ្នកម្ដាយ ប្ដីឬប្រពន្ធ កូន និងបណ្ដាញាតិទាំងឡាយ។ សម្រាប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទាំងជោគជ័យ និងអំណរសាទរនេះ សុទ្ធតែត្រូវការជាចាំបាច់នូវសេចក្ដីប្រុងប្រយ័ត្នរបស់សាមីជន ដាច់ខាតមិនត្រូវវិលត្រឡប់ទៅរកផ្លូវចាស់ រួមទាំងមិត្តដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មី ពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវា ទាំងការទទួលខុសត្រូវ និងក្រមសីលធម៌

ខេត្តតាកែវ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព … Read More

កម្លាំងជំនាញប្រឆាំងគ្រឿងញៀនចុះធ្វើការបង្ក្រាបនិង – ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់ស្រី០១នាក់រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំនៅក្រុងបាវិត!!!

ស្វាយរៀង៖កម្លាំងជំនាញប្រឆាំងគ្រឿងញៀនកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត ខេត្តស្វាយរៀង អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

ខេត្តកណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី … Read More

ឃាត់ខ្លួនជនល្មើស ៣នាក់ ករណីយកដបស្រាវាយក្បាល និងយកកូនកន្រ្តៃឆូតភ្លៅនារីម្នាក់ បណ្តាលឲ្យរងរបួស

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដបស្រាវាយក្បាល និងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស) នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ៣នាក់នៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣។ ក្រុមជនល្មើសបានប្រព្រឹត្តនៅល្មើសនៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក … Read More