ឈ្មួញលួចនាំចូលសាច់បង្កកដោយគ្មានច្បាប់ សមត្ថកិច្ចចាប់បានរថយន្តដឹកមួយគ្រឿង

ខេត្តកែប៖  នៅចំណុចកំពង់ទូកនេសាទ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចបានចាប់រថយន្តមួយគ្រឿងដឹកសាច់បង្កកដែលឈ្មួញនាំចូលពីបរទេស ដោយគ្មានច្បាប់អនុញ្ញាតិកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ សាច់បង្កកខាងលើត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ តាមផ្លូវសមុទ្រ គ្មានច្បាប់អនុញ្ញាតិ ដោយដឹកតាមទូកចំនួន២គ្រឿង ឆ្លងចូលមកចតចំណុចខាងលើ រួចបន្តជញ្ជូនដាក់រថយន្តសាំយ៉ុងមួយគ្រឿង បំណងយកទៅចែកចាយបន្ត ហើយត្រូវបានកម្លាំងអាវុធហត្ថចុះទៅទាន់ ឃាត់បានរថយន្ត ដឹកសាច់បង្កកមួយចំនួន ចំណែកទូកទាំង២គ្រឿងនោះបានបើករត់គេចទៅបាត់ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្រោយឃាត់បាន រថយន្តនិងសាច់បង្កក ត្រូវបានសមត្ថកិច្ចនាំយកទៅមូលដ្ឋានធាវុធហត្ថស្រុកដំណាក់ចង្អើរ ដើម្បីប្រគល់ជូនជំនាញ ធ្វើការពិនិត្យបន្ត ៕

អ៊ុយក្រែន កំពុងខ្ជះខ្ជាយអាវុធខ្លាំង បើតាមអ្នកវិភាគយោធាអាមេរិក

សហរដ្ឋអាមេរិក៖ មន្ទីរប៉ង់តាហ្គោននៅពេលនេះបានចាប់ផ្តើមមើលឃើញថា មេបញ្ជាការទាំងឡាយរបស់អ៊ុយក្រែន ចាំបាច់គួរតែជៀសវាង នូវការប្រើប្រាស់អាវុធដោយរបៀបខ្ជះខ្ជាយ មកជាការប្រើប្រាស់តាកទិកក្នុងការប្រយុទ្ធជំនួសវិញដោយវាយប្រហារតែទៅលើគោលដៅដែលសំខាន់ៗប៉ុណ្ណោះ យោងតាមអ្នកវិភាគនៅក្នុងស្ថាប័នព័ត៌មានដ៏ល្បីមួយរបស់អាមេរិក។ អ្នកវិភាគរូបនោះបានអះអាងថា ទាំងសហរដ្ឋអាមេរិក និងលោកខាងលិច កំពុងមានអារម្មណ៍ខកចិត្តខ្លាំង ចំពោះលទ្ធផលបរាជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងអំឡុងពេលនៃប្រតិបត្តិការវាយបករបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ និងបានចាប់ផ្តើមធ្វើការវិភាពទៅលើស្ថានភាពនេះឡើងវិញផងដែរ បើតាមការចេញផ្សាយរបស់ RT ។ តាមលើកឡើងរបស់អ្នកវិភាគបានឱ្យដឹងថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនអំពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទំនងជាមិនត្រូវបានដោះស្រាយនៅឆ្នាំនេះ ដូចដែលមនុស្សជាច្រើននៅទីក្រុងគៀវបានសង្ឃឹមនោះទេ។ ផ្ទុយទៅវិញ មន្ទីរបញ្ចកោណជឿជាក់ថា ការប្រយុទ្ធគ្នាប្រហែលជាអូសបន្លាយដល់ឆ្នាំ២០២៤ហើយអាចលើសពីនេះ ដែលវាមានន័យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងត្រូវបន្តគាំទ្រកងកម្លាំងរបស់គៀវបន្តទៀតជាមិនខាន៕

កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីស្រីលង្កា

ភ្នំពេញ ៖ បើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ នៅវិមាន៧មករា នាឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជម្រាបលា សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ … Read More

កូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ

រុស្សី៖ ក្រឹត្យថ្មីមួយដែលលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខា គឺតម្រូវឲ្យកូនទាហានស៊ីឈ្នួល រួមទាំងក្រុម Wagner ផងដែរ ធ្វើសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។ កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រូវបានដាក់ឲ្យអនុវត្ត ចំពោះទាហានស៊ីឈ្នួល អ្នកស្ម័គ្រចិត្ត កងកម្លាំងផ្សេងៗ និងអ្នកដែលជាប់ពាក់ព័ន្ធក្នុង ប្រតិបត្តិការយោធាពិសេស របស់លោក ពូទីន នៅប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍លើគេហទំព័ររបស់វិមានក្រឹមឡាំងបានឲ្យដឹងថា បទបញ្ជានេះគឺមានលក្ខណៈពង្រឹងមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌ សម្រាប់ការពារសហព័ន្ធរុស្ស៊ី ឯករាជ្យភាព និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ មានឃ្លាមួយត្រូវបានគេមើលឃើញ ក្នុងពាក្យសច្ចាប្រណិធាននោះថា កងកម្លាំងទាំងអស់សូមសន្យាថា នឹងធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់មេបញ្ជាការ និងថ្នាក់ដឹកនាំជាន់ខ្ពស់។ … Read More

មេទាហានស៊ីឈ្នួលរុស្ស៊ី អាចបុរសម្នាក់ឡើងកាន់តំណែងជាជំនួសលោក Prigozhin

រុស្សី៖ គេសន្មត់ថា នឹងមានការឡើងកាន់កាប់ជាមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group បន្ទាប់ពីលោក Yevgeny Prigozhin ស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ អាចជាប្រមុខចារកម្មរុស្ស៊ី (GRU) ឈ្មោះ Andrey Averyanov ។ យន្តហោះ ធ្លាក់កាលពីល្ងាចថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងចំណោមមនុស្ស១០នាក់នៅលើនោះមានលោក Prigozhin ដែលបះបោរប្រឆាំងលោកពូទីន កាលពីខែមិថុនាកន្លងទៅ ។ ចាប់តាំងពីពេលនោះមក មានការជជែកវែកញែកអំពីថាតើ​ អ្នកណានឹងឡើងកាន់តំណែងជាមេក្រុមទាហានស៊ីឈ្នួលជំនួសលោក Prigozhin។ ឧត្តមសេនីយ៍ Andrey Averyanov ដែលជាប្រធានអង្គភាពប្រតិបត្តិការសម្ងាត់របស់ GRU ត្រូវបានគេឃើញនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកកាលពីខែមុន ហើយគាត់ក៏បានណែនាំខ្លួន ទៅកាន់មេដឹកនាំអាហ្វ្រិកផងដែរ ទើបគេដាក់ការសង្ស័យថា គាត់នឹងចូលកាន់តំណែងជាប្រធានបណ្តាញក្រុម Wagner នៅទ្វីបអាហ្វ្រិកទៀតផង … Read More

ចិនការពារសុវត្ថិភាពជនបរទេស ជុំវិញការរុកកួនតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការបញ្ចេញទឹក នៅហ្វូកូស៊ីម៉ា

ចិន៖ ក្រសួងការបរទេសចិន បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ ថា ដើម្បីឆ្លើយតបទៅនឹងការហៅទូរស័ព្ទទៅប្រទេសជប៉ុន ដែលត្រូវបានគេជឿថា មានប្រភពមកពីប្រទេសចិននោះ ប្រទេសរបស់ខ្លួនតែងតែការពារសុវត្ថិភាព និងសិទ្ធិស្របច្បាប់ ព្រមទាំងផលប្រយោជន៍របស់ជនបរទេស នៅប្រទេសចិន ស្របតាមច្បាប់ជានិច្ច។ ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃចន្ទថា ខ្លួនទទួលបានការហៅទូរស័ព្ទរំខានជាច្រើន ដែលទំនងជាហៅចេញមកពីប្រទេសចិន ទាក់ទងនឹងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មហើយពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានហៅការរុកកួននោះថា ជារឿង «គួរឲ្យសោកស្តាយបំផុត»។ ការហៅទូរស័ព្ទបែបនេះ បានជំរុញឲ្យអនុរដ្ឋមន្ត្រីការបរទេស លោក … Read More

បើសិនមាន «ឧបទ្ទវហេតុធ្ងន់ធ្ងរ» កើតឡើង ប៉ូឡូញនឹងរដ្ឋសមុទ្របាល់ទិក និងបិទព្រំដែនជាមួយបេឡារុស

ប៉ូឡូញ៖ កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញនឹងបណ្ដារដ្ឋសមុទ្របាល់ទិក និងបិទព្រំដែនជាមួយបេឡារុសទាំងស្រុង ប្រសិនបើមាន «ឧបទ្ទវហេតុធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងក្រុមទាហានស៊ីឈ្នួល Wagner កើតឡើង ដោយការលើកឡើងនេះ ត្រូវបានធ្វើឡើង ចំពេលមានការកើនឡើងនូវភាពតានតឹង នៅផ្នែកខាងកើតរបស់អង្គការណាតូ។ តាមព្រំដែនជាប់បេឡារុស ដែលមានសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ គឺឡាតវី លីទុយអានី និងប៉ូឡូញ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ នៅបរិវេណព្រំដែន ចាប់តាំងពីក្រុមទាហានស៊ីឈ្នួល Wagner ដែលពោរពេញទៅដោយបទពិសោធន៍ ក្នុងសង្គ្រាមរបស់រុស្ស៊ី … Read More

ក្រុមប្រទេសជប៉ុន បានជ័យលាភីលេខ១ ការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ខណៈកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2023 ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២៣ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយមានក្រុមនិស្សិតមកពី ១៣ប្រទេសចូលរួម បូករួមទាំងក្រុម​និស្សិត​របស់កម្ពុជាចំនួន ២ក្រុមផងដែរ។ ព្រឹត្តិការណ៍ប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិABU Roboconនេះ ជាព្រឹត្តិការណ៍ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិកលើវិស័យបច្ចេកវិទ្យារ៉ូបូតដែលកម្ពុជា បានរៀបចំវាឡើង។ ព្រឹត្តិការណ៍គឺមានការចូលរួមប្រកួតពីក្រុមនិស្សិត ១៣ ប្រទេសចូលរួម ក្នុងនោះមាននិស្សិតកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន ហុងកុង នេប៉ាល់ វៀតណាម … Read More

គោលការណ៍ដឹកនាំ ណែនាំ៧ចំណុច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់ដល់អគ្គស្នងការនគរបាលជាតិថ្មី

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧។ ក្នុងពិធីនោះ ឯកឧត្តមឧបនាយកដ្ឋមន្ត្រី បានផ្តល់នូវគោលការណ៍ដឹកនាំ ណែនាំសំខាន់ៗមួយចំនួនដល់កងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច រួមចំណែកសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។ … Read More