Update៖ ស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះដែលត្រូវចាក់សម្លាប់ ខណៈជនដៃដល់កំពុងសង្គ្រោះបន្ទាន់

ស្ត្រីរងគ្រោះដែលត្រូវជនដៃដល់ចូលទៅចាក់សម្លាប់ដល់ក្នុងផ្ទះត្រូវបានគេស្គាល់ឈ្មោះ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានប្តីជាជនជាតិចិន និងមានកូនប្រុសតូចៗ ចំនួន២នាក់ ស្នាក់នៅបុរីពិភពថ្មីឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (កន្លែងកើតហេតុ)។ តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះកំពុងនៅក្នុងផ្ទះដោយកូនប្រុសទាំង២នាក់នៅដេកក្នុងបន្ទប់ជាន់លេី ចំណែកប្តីចេញទៅធ្វេីការបាត់ លុះមកដល់វេលាកេីតហេតុមិនដឹងជនដៃដល់មកពីណានោះទេ ហេីយបាន​ឃេីញ​ប្រតាយប្រតប់ជាមួយស្ត្រីរងគ្រោះ ឃេីញដូចនេះប្រជាពលរដ្ឋជិតខាងក៏រត់ទៅជួយ តែជួយមិនទាន់ជនដៃដល់បានចាក់ស្ត្រីរងគ្រោះជាច្រេីនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមបាត់ទៅហេីយ រួចជនដៃដល់បានអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់។ ក្រោយកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធទីតាំងកន្លែងកេីតហេតុ និងបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។ បេីតាមព័ត៌មានបឋមដែលទទួលបាន ជនដៃដល់ និងស្ត្រីរងគ្រោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា តែមិនដឹងថាមានរឿងអ្វីនោះទេទេីបកេីតរឿងបែបនេះ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ករណីខាងលេីជារឿងគំនំរឺយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

សូមជូនសង្ខេបព័ត៌មាន នៃព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចធីបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ ចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធី បើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤។ ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះ ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជាកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរនិងខ្មែរក្រោមម្លប់នៃសុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរនៅក្រោមដំបូល នៃម្លប់សុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជាផងដែរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នាព្រឹកថ្ងៃទី១៦ ខែមេសា … Read More

រយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់!

រាជធានីភ្នំពេញ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ រយៈពេល៤ថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការគ្រប់គ្រងបញ្ហាសន្តិសុខសង្គមទូទៅមានលក្ខណៈល្អប្រសើរ ពោលគឺពុំមានអ្វីប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធ្ងន់ធ្ងរគួរឱ្យបារម្ភនោះទេ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់ដែលបទល្មើសទូទៅទាំងនោះមានចរិតលក្ខណៈជាសភាពការណ៍សង្គមធម្មតាទូទៅប្រចាំថ្ងៃតែប៉ុណ្ណោះ។ … Read More

ក្រសួងមហាផ្ទៃ បានចេញ សេចក្តីសម្រេច ស្តីពីការកែសម្រួលការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ បានចេញ សេចក្តីសម្រេច ស្តីពីការកែសម្រួលការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

យោងតាមសំណេររបស់សម្តេចបណ្ឌិត យ៉ន់ សេងយៀត លើការសិក្សាថ្នាក់ក្រោយបណ្ឌិតលើសំនួរបានសួរព្រះអង្គថា “តើការសិក្សាថ្នាក់«ក្រោយបណ្ឌិត» គេសិក្សាយ៉ាងដូចម្ដេចនៅសាកលវិទ្យាល័យ Harvard ? “

នេះជាសំណួរដែលគេសួរខ្ញុំជាញឹកញាប់កន្លងមក ចាប់តាំងពីខ្ញុំមកដល់សាលានេះ(Harvard)។ ខ្ញុំសូមឆ្លើយសំណួរនេះទៅតាមបទពិសោធន៍ដែលខ្ញុំរៀននៅHarvard ។ ថ្នាក់ក្រោយបណ្ឌិតឬបណ្ឌិតរដ្ឋ ឬភាសាអង់គ្លេសគេហៅថា« Post Doctoral Research ឬ Postdoc» គឺ ជាកម្រិតសិក្សាខ្ពស់បំផុតនៅក្រោយកម្រិតឧត្តមសិក្សា។ សាកលវិទ្យាល័យមិនមានរៀបចំថ្នាក់បង្រៀនសម្រាប់សិក្ខាកាមនៅកម្រិតនេះទេ និយាយរួម គឺគ្មានថ្នាក់រៀនទេ អ្វីដែលសិក្ខាកាមត្រូវធ្វើសម្រាប់ការស្រាវជ្រាវរបស់ខ្លួនគឺណាត់ជួបជាមួយសាស្រ្តាចារ្យ ដែលសាលាបានកំណត់ឲ្យដើម្បីជួយរៀបចំកិច្ចការស្រាវជ្រាវសរសេរនិក្ខេបបទរបស់ខ្លួន ។ ប៉ុន្តែសិក្ខាកាមថ្នាក់ក្រោយបណ្ឌិត អាចចូលស្ដាប់នៅតាមថ្នាក់នៃកម្រិតសិក្សាណាមួយបាន ប្រសិនបើមានបំណង ឬអាចបង្រៀន ធ្វើបទបង្ហាញនូវកម្មវិធីស្រាវជ្រាវរបស់ខ្លួនបាន។ ជាពិសេស សាលាតែងតែប្រកាសប្រាប់ដល់និស្សិតអំពីវត្តមានរបស់« អ្នកសិក្សាថ្នាក់ក្រោយបណ្ឌិត» ដើម្បីឲ្យមានការចែករំលែកចំណេះដល់គ្នានិងគ្នា។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំជួបលោកសាស្រ្តាចារ្យ … Read More

ករណី អត្តឃាត(ចងក) ÷ ស្រុកអូរគ្រៀងសែនជ័យ

ករណី អត្តឃាត(ចងក) ស្រុកអូរគ្រៀងសែនជ័យ ៖ នៅវេលាម៉ោង ០៦:០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានករណីអត្តឃាត(ចងក) បង្កឡើងដោយខ្លួនឯង ឈ្មោះ រិន វៃ ភេទប្រុស អាយុ២៧ឆ្នាំ មានប្រពន្ធឈ្មោះ វិន តុលា ភេទស្រី អាយុ២២ឆ្នាំ និងកូន ចំនួន ០២នាក់។ ករណីនេះកើតឡើងនៅចំណុចអូរអណ្ដាស់ ស្ថិតនៅក្នុង ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ … Read More