ភពមានកន្ទុយដូចកញ្ជ្រោង មានចម្ងាយជិតមួយពាន់ឆ្នាំពន្លឺពីផែនដី
ស្ថានីយសង្កេតតារារបស់សហរដ្ឋអាម៉េរិកបានរកឃើញ ភពខ្នាតយក្សមួយដែលស្ថិតក្នុងប្រភេទភពព្រហស្បតិ៍ក្ដៅមានកន្ទុយដ៏ចម្លែក ក្នុងនោះកន្ទុយចម្បងវែងជាង 53 ដង បើធៀបនឹងប្រវែងកាំរបស់ភពនោះ។ ភពព្រហស្បតិ៍ក្ដៅគឺជាភពឧស្ម័នខ្នាតយក្សដែលដូចទៅនឹងភពព្រហស្បតិ៍របស់ប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែស្ថិតនៅក្បែរផ្កាយមេខ្លាំងពេក ទើបមានកម្ដៅខ្ពស់ខ្លាំង។ HAT-P-32b ជាឈ្មោះភពខាងលើនេះ កំពុងតែបញ្ចេញកន្ទុយឧស្ម័នដ៏វែងទៅក្នុងទីអវកាស។ ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វាកំពុងតែ «ព្រលាត់សម្បែក» ខ្លួនឯង។ អ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ California នៅ Santa Cruz ថ្លែងលើទស្សនាវដ្ដី Science Advances «អ្វីដែលយើងមើលឃើញគឺកន្ទុយអេល្យូមដ៏មហិមាដែលភ្ជាប់ទៅនឹងភពនេះ វែងជាង 53 ដង បើធៀបនឹងប្រវែងកាំរបស់ភព» … Read More