សមត្ថកិច្ចខណ្ឌកំបូល ក្របួចក្រុមឆក់ទូរស័ព្ទបានសម្រេច

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌកំបូលប្រដេញតាមស្ទាក់ចាប់ខ្លួន ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ព្យាយាមរត់គេច កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខក្រុមហ៊ុនវាលស៊ុន ស្ថិតនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ដេញតាមចាប់បាននៅផ្លូវលំ ប្រឡាយតាហោ មុខវត្តព្រៃឫស្សី ភូមិព្រៃរមាស២ សង្កាត់បឹងធំ ខណ្ឌកំបូល ។ ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ជាតិ ចាន់ប្រាថ្នា ភេទប្រុស អាយ១៧ឆ្នាំ មុខរបរ ជាងកាត់សក់ ទីលំនៅភូមិ … Read More

ជំនួយថ្មីពីលោកខាងលិចបើគ្មានទេនោះ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន នឹងថមថយចុះ

អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែន លើសមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក្នុងការស្ទាក់ចាប់មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ត្រូវបានគេព្យាករណ៍ថានឹងថយចុះ លុះត្រាតែប្រទេសនេះទទួលបានការផ្គត់ផ្គង់អាវុធបន្ថែមពីប្រទេសលោកខាងលិច។ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានស្នើម្តងហើយម្តងទៀត ដល់មេដឹកនាំប្រទេសលោកខាងលិច សម្រាប់ជំនួយយោធាថ្មី ដើម្បីធ្វើឲ្យប្រសើរប្រព័ន្ធការការពារដែនអាកាស របស់ប្រទេសលោក។ ថ្វីបើយ៉ាងជាណាក្តី សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ពុំទាន់បានបញ្ជូនជំនួយថ្មីដល់ទីក្រុងគីវនៅឡើយទេ ដោយសារភាពជាប់គាំងនៅក្នុងសភាជុំវិញសេចក្តីស្នើច្បាប់ថវិកាសង្គ្រោះបន្ទាន់ ដែលរួមមានទាំងជំនួយដល់អ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានវាយតម្លៃថា អ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ដើម្បីបន្តរហូតដល់ខែក្រោយ លុះត្រាតែទទួលបានការផ្គត់ផ្គង់ឡើងវិញ បើតាមការរាយការណ៍ពីសារព័ត៌មាន The New York Times … Read More

អនុស្សរណៈនៃការយោគយល់ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានចុះហត្ថលេខា

ភ្នំពេញ៖ នាទីស្ដីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌។ អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ៖ ១-ដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារនានា ក្នុងវិស័យយុត្តិធម៌ ២-ដាក់ឱ្យប្រើប្រាស់ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (Digital Government Products/DGPs) … Read More