សម្ដេចធិបតី នាយករដ្ឋមន្ត្រីឱ្យបង្ក្រាបរាល់បទល្មើស បំផ្លាញសំណង់ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និង … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៨ចំណុច ទៅកាន់អង្គសន្និបាត ក.យ.គ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលអង្គសន្និបាត របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងនូវការផ្តាំផ្ញើ ចំនួន ៨ចំណុច ទៅកាន់អង្គសន្និបាត ដើម្បីបន្តបំពេញភារកិច្ច និងសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ឱ្យសម្រេចបានកាន់តែជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ មតិផ្តាំផ្ញើទាំង ៨ចំណុច នាឱកាសនោះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា … Read More

សិទ្ធិមូលដ្ឋានរបស់ជនសង្ស័យនៅពេលឃាត់ខ្លួន

បុគ្គលម្នាក់ៗមិនត្រូវបានគេដកសិទ្ធិសេរីភាពដោយបង្ខំបាននោះទេ ដែលសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់អន្តរជាតិផងដែរ។ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាបានការពារដល់កិត្តិយស សេរីភាព សេចក្ដីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ ដូចនេះរាល់ការចាប់ខ្លួន ឃុំខ្លួន ជាពិសេស គឺការឃាត់ខ្លួនពុំអាចធ្វើទៅបានដោយបង្ខំបាននោះទេ ពោលគឺត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមានតែប៉ុណ្ណោះ។ តើនៅពេលឃាត់ខ្លួន តើជនសង្ស័យមានសិទ្ធិអ្វីខ្លះតាមនីតិវិធីច្បាប់? យោងតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ បុគ្គលណាម្នាក់ដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន ជននោះមានសិទ្ធិមួយចំនួនតាមផ្លូវច្បាប់ដើម្បីការសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់មានដូចខាងក្រោយ៖ ១/សិទ្ធិដឹងពីមូលហេតុនៃការឃាត់ខ្លួន ៖ ជនដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន មានសិទ្ធិនៅក្នុងការដឹងអំពីមូលហេតុនៃការឃាត់ខ្លួន។ ២/សិទ្ធិមានជំនួយពីមេធាវី ៖ សិទ្ធមានជំនួយពីមេធាវី ជាសិទ្ធិមូលដ្ឋានមួយរបស់ជនសង្ស័យដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន។ សិទ្ធិជួបមេធាវី អាចត្រូវបានធ្វើទៅបាននូវក្រោយពេលដែល រយៈពេល ២៤ … Read More

ក្រសួងមហាផ្ទៃ៖ ប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ៖ ៨៣៥  ប្រក ស្តីពីប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ៖ ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤

ផែនការណែនាំរបស់ គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ លេខ៖ ០២/២០២៤ គជបអ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:១៧ នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រម៖ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១២១/០០៣ ស្តីពី ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងមហាផ្ទៃ៖ ចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ

ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៖ ៤៤០.ប្រក ស្តីពីការសម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានលោក អ៊ុច លាង ជាប្រធាន ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រុស្ស៊ី បង្ហាញការវាយទប់ការវាយលុករបស់អ៊ុយក្រែន ស្របអ៊ុយក្រែន ថាខ្លួនបានវាយប្រហាររ៉ាដារបស់រុស្ស៊ី

រុស្ស៊ី៖ កងទ័ពរុស្ស៊ី បានវាយទប់ការវាយលុករបស់កងទ័ពអ៊ុយក្រែនចេញពីមុខព្រួញជាច្រើន ក្នុងនោះរួមមានមុខព្រួញអាវដេវយេកា (Avdeyevka) ផងដែរ ខណ:កងទ័ពអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារលើកន្លែងប្រមូលផ្ដុំទ័ពរុស្ស៊ី និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗ បើតាមការរាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ។ ក្រសួងការពារជាតិ បាននិយាយនៅក្នុងរបាយការណ៍ថា កងទ័ពរុស្ស៊ីបានកម្ទេចរថក្រោះ ប្រព័ន្ធបាញ់មីស៊ីល ចំណុចត្រួតពិនិត្យយានដ្រូន និងអាវុធជាច្រើនដើមផលិតនៅអាមេរិក ហើយនិងឧបករណ៍ផ្សេងៗទៀត ក្នុងអំឡុងពេលមួយថ្ងៃកន្លងទៅនេះ។ យោងសេចក្ដីរាយការណ៍បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់យន្ដហោះប្រយុទ្ធធនMIG-29 ១គ្រឿង និងយានដ្រូនរាប់រយគ្រឿង និងបានស្ទាក់ចាប់រ៉ូកែតជាច្រើនគ្រាប់របស់អ៊ុយក្រែន។ នៅថ្ងៃជាមួយគ្នានោះដែរ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា មានការប្រយុទ្ធ៧៦លើក បានចាប់ផ្ដើមនៅរយៈពេល២៤ម៉ោងកន្លងទៅដោយកងទ័ពអ៊ុយក្រែន បានបានចាប់ផ្ដើមវាយប្រហាទៅលើ តំបន់ … Read More