អ៊ីស្រាអែល អំពាវនាវឲ្យបិទទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ

អ៊ីស្រាអែល៖ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអំពាវនាវកាលពីថ្ងៃពុធ សម្រាប់ការបិទទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ចំពេលមានការចោទប្រកាន់ពីបុគ្គលិក UNRWA មួយចំនួននៅក្នុងការវាយប្រហារសម្លាប់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ មកពីប្រទេសចំនួន ៨ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងយេរ៉ូសាឡឹមថា “ពេលវេលាបានមកដល់ហើយ សម្រាប់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិខ្លួនឯង ដើម្បីយល់ថាបេសកកម្មរបស់ UNRWA ត្រូវតែត្រូវបានបញ្ចប់” ។ សហរដ្ឋអាមេរិក និងប្រទេសយ៉ាងហោចណាស់ ១០ … Read More

ត្រឹមខែមីនាខាងមុខនេះ សហភាពអឺរ៉ុប មិនអាចប្រគល់គ្រាប់កាំភ្លើងធំ ១ លានគ្រាប់ ឲ្យអ៊ុយក្រែនឡើយ

ព្រុចសែល៖ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីយប់ថ្ងៃទី៣១ ខែមករាថា សហភាពអឺរ៉ុប នឹងខកខានគោលដៅ ក្នុងការបញ្ជូនគ្រាប់កាំភ្លើងធំមួយលានគ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ត្រឹមខែមីនា។ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុប លោក Borrell បានឲ្យដឹងថា “ការដកស្តុក និងលទ្ធកម្មបុគ្គល និងរួមគ្នា” សហភាពអឺរ៉ុប នឹងអាចចែកចាយបានត្រឹមតែ ៥២៤,០០០គ្រាប់ប៉ុណ្ណោះ ឬប្រហែល ៥២ ភាគរយនៃគោលបំណងត្រឹមខែមីនា។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា … Read More

អាហ្វ្រិកខាងត្បូង៖ អំពាវនាវឱ្យអ៊ីស្រាអែល អនុវត្តសេចក្តីសម្រេច របស់តុលាការ អង្គការសហប្រជាជាតិ

បរទេស៖ លោកស្រី Naledi Pandor រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ របស់ប្រទេសអាហ្វ្រិកខាងត្បូង បានអំពាវនាវឱ្យអ៊ីស្រាអែល អនុវត្តសេចក្តីសម្រេច ដែលធ្វើឡើងដោយតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ។ ការសម្រេចចិត្តរបស់ ICJ បញ្ជាក់ពីសារៈសំខាន់ នៃស្ថាប័នអភិបាលកិច្ចពិភពលោក រួមទាំងស្ថាប័នរបស់អង្គការសហប្រជាជាតិ ហើយវានៅតែមានសារៈសំខាន់ សម្រាប់រដ្ឋជាសមាជិកទាំងអស់ ក្នុងការគោរព និងអនុវត្តការសម្រេចចិត្តរបស់តុលាការ។ រីឯរដ្ឋទី៣ ក៏ត្រូវតែធ្វើសកម្មភាព ដោយឯករាជ្យ និងជាបន្ទាន់ ដើម្បីការពារអំពើប្រល័យពូជសាសន៍ដោយអ៊ីស្រាអែល និងដើម្បីធានាថា ពួកគេមិនមែនជាខ្លួន ដែលបំពានលើអនុសញ្ញាអង្គការសហប្រជាជាតិ … Read More

ឥណ្ឌា៖ ផែនការគ្រោងចំណាយជាង ១៣៤ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ

ឥណ្ឌា៖ លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា បានបង្ហាញផែនការចំណាយជិត ១៣៤ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ និងផ្តោតលើកំណែទម្រង់រយៈពេលវែង ដើម្បីជំរុញកំណើន និងទប់ស្កាត់គម្លាតសារពើពន្ធ ទោះបីជាមានសម្ពាធក្នុងការដំឡើងការចំណាយ នៅមុនការបោះឆ្នោតក៏ដោយ កាលពីថ្ងៃទី១ ខែកុម្ភៈ ។ គោលដៅឱនភាពសារពើពន្ធ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ត្រូវបានកាត់បន្ថយមកត្រឹម ៥,១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណឱនភាពដែលត្រូវបានកែប្រែចំនួន ៥,៨ភាគរយ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។ លោកស្រី Sitharaman បាននិយាយថា៖ «៥ឆ្នាំបន្ទាប់នឹងក្លាយជាឆ្នាំនៃការអភិវឌ្ឍដែលមិនធ្លាប់មានពីមុន និងជាពេលវេលាមាស ដើម្បីសម្រេចក្តីក្ដីសុបិននៃប្រទេសអភិវឌ្ឍន៍ឥណ្ឌា ត្រឹមឆ្នាំ២០៤៧»។ … Read More

យានដ្រូនតាមថតវីដេអូ បានបង្ហាញកសិករ កំពុងបិទផ្លូវជាតិស្របពេលដែលមានជំនួបកំពូលរបស់សហភាពអឺរ៉ុប

សហភាពអ៊ឺរ៉ុប៖ នៅជុំវិញក្រុងប៉ារីស កសិករបារាំង បានបន្ដបិទផ្លូវជាតិ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការតវ៉ាបានកើនឡើងនៅក្នុងអឺរ៉ុប។ ក្រុមកសិករ បាននិយាយថា ពួកគេមិនត្រូវបានទូទាត់ឲ្យគ្រប់គ្រាន់ ដោយសារត្រូវបានខ្ទប់ដង្ហើមព្រោះការបង់ពន្ធជាច្រើន និងច្បាប់បរិស្ថាន និងការប្រឈមនឹងការប្រកួតប្រជែងដោយអយុត្តិធម៌ពីបរទេស។ នៅក្នុងប្រទេសបារាំង ជាទីដែលកសិករ បានធ្វើការតវ៉ាអស់ជាច្រើនសប្ដាហ៍មកហើយ ដោយសារតែរដ្ឋាភិបាលបាន ទម្លាក់ចោលផែនការជាច្រើនដើម្បីកាត់បន្ថយការឧបត្ថមធនបម្រុងបន្ដិចម្ដងៗលើប្រេងម៉ាស៊ូតកសិកម្ម ហើយនិងបានសន្យាផ្ដល់ជំនួយបន្ថែម។ ប៉ុន្ដែក្រុមកសិករ បាននិយាយថា ចំនួននោះមិនគ្រប់គ្រាន់ទេ ហើយនៅតែតវ៉ា ហើយបានរាលដាលទៅដល់ប្រទេសផ្សេងៗទៀត ក្នុងនោះរួមមាន ប្រទេសបែលហ្ស៊ិក អ៊ីតាលី អេស្ប៉ាញ និងប្រទេសព័រទុយហ្កាល់៕

ក្រុមនិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា៖ ការវាយតម្លៃវិធីសាស្រ្តបង្រៀនរបស់អនុវិទ្យាល័យនៅសតវត្សរ៍ទី ២១

ការវាយតម្លៃវិធីសាស្រ្តបង្រៀនរបស់អនុវិទ្យាល័យនៅសតវត្សរ៍ទី ២១។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖