ផ្ទុះការតវ៉ានៅទូទាំងប្រទេស ពីសម្ព័ន្ធបក្សប្រឆាំងរបស់ឥណ្ឌា ជុំវិញការផ្អាកសុពលភាពសមាជិកសភា ១៤៦រូប។
ឥណ្ឌា៖ ផ្ទុះការតវ៉ានៅទូទាំងប្រទេស របស់គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បន្ទាប់ពីសមាជិកសភាជាង ១៤០ រូប ត្រូវបានផ្អាកសុពលភាពពីសភា សម្រាប់ការរំខានដល់ដំណើរការនីតិវិធី ខណៈពួកគេទាមទារសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល និងការពិភាក្សាស្តីពីការរំលោភសន្តិសុខនៅសភា កាលពីសប្តាហ៍មុន។ ការប្រមូលផ្តុំគ្នា របស់មេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោជាច្រើននាក់ និងបាននិយាយវាយប្រហារគណបក្ស Bharatiya Janata ដែលជាគណបក្សកំពុងកាន់អំណាចដោយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតនៅក្រោមការគំរាមកំហែង ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ។ ទោះជាការរំខាន និងការតវ៉ា វាជារឿងធម្មតានៅក្នុងសភា ប៉ុន្តែការផ្អាកសុពលភាពសមាជិកសភាសរុបចំនួន ១៤៦រូប ជាចំនួនខ្ពស់បំផុតក្នុងអំឡុងពេលសម័យប្រជុំតែមួយ … Read More