ក្នុងប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង ជាសញ្ញាណព្រមានអំពីរលកយក្សស៊ូណាមិ។

ជប៉ុន៖ ប្រទេសជប៉ុន បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស។ ទូរទស្សន៍ជាតិ NHK បាននិយាយថា អ្នកស្រុកនៅតំបន់ឆ្នេរ Noto ក្នុងខេត្ត Ishikawa ត្រូវបានស្នើសុំឱ្យ «ជម្លៀសភ្លាមៗទៅកាន់ទីទួលខ្ពស់»។ NHK បាននិយាយថា រលកខ្ពស់រហូតដល់ ៥ម៉ែត្រ បានទៅដល់តំន់ Noto៕

អ្នកទេសចរ មកពីសហរដ្ឋអាមេរិក ប្រទេសចិន នឹងសម្រួលដល់ទិដ្ឋការ គិតចាប់ពីថ្ងៃទី១មករា។

ចិន៖ យោងតាមការជូនដំណឹងកាលពីថ្ងៃសុក្រ ដែលបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ប្រទេសចិននឹងសម្រួលដល់ការស្នើសុំទិដ្ឋាការ សម្រាប់អ្នកទេសចរមកពីសហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី១ ខែមករា ដោយកាត់បន្ថយនូវតម្រូវការឯកសារ គេបានដឹងថា ចំណាត់ការនេះដែឬ គឺជាវិធានការចុងក្រោយបំផុតរបស់ប្រទេសចិន ក្នុងការធ្វើឱ្យវិស័យទេសចរណ៍រស់ឡើងវិញ និងជំរុញសេដ្ឋកិច្ចធំទី២របស់ពិភពលោក បន្ទាប់ពីការធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ នេះប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ។ សេចក្តីជូនដំណឹងរបស់ស្ថានទូតបានដាក់ថា អ្នកដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍នៅសហរដ្ឋអាមេរិក នឹងលែងត្រូវការដាក់ការកក់សំបុត្រយន្តហោះ ការកក់សណ្ឋាគារ ឬលិខិតអញ្ជើញតទៀតហើយ ។ គួររំលឹកថា … Read More

នៅក្នុងដែនទឹកប្រទេសចិន ក្រុមអ្នកទូកនេសាទ ចំនួន៨នាក់កំពុងបាត់ខ្លួន ក្រោយពីមានហេតុការណ៍នាវាដឹកប្រេងសិង្ហបុរី បុកជាមួយ នឹងទូកនេសាទ។

សិង្ហបុរី៖ នៅក្នុងដែនទឹករបស់ប្រទេសចិន សមាជិកនាវិកចំនួន៨នាក់ នៅលើទូកនេសាទរបស់ប្រទេសចិន បានបាត់ខ្លួន ក្រោយពីទូកបានលិច បន្ទាប់ពីបុកជាមួយនឹងនាវាដឹកប្រេង ដែលមានទង់ជាតិសិង្ហបុរី ។ គួរបញ្ជាក់ថា នៅម៉ោងប្រហែល១២និង១០នាទីព្រឹកម៉ោង ឧបទ្ទវហេតុនេះបានកើតឡើង នៅក្នុងប្រទេសសិង្ហបុរី នៅជិត ក្រុង Chegshan Jiao ក្នុងខេត្ត Shandong ភាគខាងជើងនៃប្រទេសចិន ។ អាជ្ញាធរកំពង់ផែសមុទ្រសិង្ហបុរី ហៅកាត់ថា (MPA) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា នាវាដឹកប្រេងកំពុងធ្វើដំណើរចេញពី Penglai ឆ្ពោះទៅកាន់ Zhoushan នៅគ្រាដែលឧបទ្ទវហេតុបានកើតឡើង … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» (ជាថ្ងៃឈប់សម្រាកសាធារណៈ)

BREAKING: អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០០១ អនក្រ.បក ស្តីពី ចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» (ជាថ្ងៃឈប់សម្រាកសាធារណៈ) ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ លោកជំទាវ សឿង រដ្ឋចាវី ត្រូវបានតែងតាំងជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងម៉ុងហ្គោលី។

ព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លេខ នស/រកម/១២២៣/២៦៧៤ ស្តីពី លោកជំទាវ សឿង រដ្ឋចាវី ជា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានតែងតាំងជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងម៉ុងហ្គោលី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

ព្រះរាជក្រម៖ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៥២៣/០០៥ ស្តីពី ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សារលិខិតជូនពររបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤

សារលិខិតជូនពររបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤

សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល