កិច្ចសន្ទនាត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ចិន បដិសេធសេចក្តីថ្លែងការណ៍រួម

ចិន៖ ការបដិសេធសេចក្តីថ្លែងការណ៍រួម ចេញពីអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលចេញផ្សាយដោយកិច្ចសន្ទនា ត្រីភាគីឥណ្ឌូប៉ាស៊ីហ្វិករវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យម៉ៅ នីង បានធ្វើការកត់សម្គាល់ ដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពីសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី០៦ ខែមករា ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ វាបានបង្ហាញពីការព្រួយបារម្ភរបស់ប្រទេសទាំង៣ ចំពោះការទាមទារដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង “នឹងបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ ដែនសមុទ្រត្រីភាគី និងការអនុវត្តច្បាប់ស្របតាមច្បាប់អន្តរជាតិ”។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ប្រទេសទាំង៣ ក៏បានអះអាងជាថ្មីថា សន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ … Read More

មួយសប្តាហ៍នៃឆ្នាំថ្មីនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន 20ទីតាំងលើ 8 រាជធានីខេត្ត!

ភ្នំពេញ៖ របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 7 ខែមករា ឆ្នាំ 2024 បានឲ្យដឹងថា លទ្ធផលរយៈពេលមួយសប្ដាហ៍នៃឆ្នាំថ្មីនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសង សរុបបាន 20 ទីតាំងនៅ 8 រាជធានីខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា ជាលទ្ធផលរួមនៃការបង្ក្រាប 20 ទីតាំងនេះ មាន ជនល្មើស ត្រូវបានឃាត់ខ្លួន … Read More

ជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព គណបក្សគួមីនតាង ស្នើឲ្យអ្នកបោះឆ្នោតពិចារណា

តៃវ៉ាន់៖ ការប្រគុំយ៉ាងគគ្រឹកគគ្រេងនូវតន្ត្រីរ៉ុក មានអ្នករាំនៅលើឆាកយ៉ាងសប្បាយរីករាយ ហើយមនុស្សរាប់ពាន់នាក់ កំពុងគ្រវីទង់ជាតិតៃវ៉ាន់។ ការប្រមូលផ្តុំនយោបាយ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ សម្រាប់បេក្ខជនរបស់របស់គណបក្សគួមីនតាង (KMT) សម្រាប់ការបោះឆ្នោតមេដឹកនាំនៅថ្ងៃទី១៣ ខែមករាខាងមុខ បានដំណើរការយ៉ាងពេញទំហឹង។ អ្នករៀបចំបានស្រែកថា៖«សូមផ្តល់ឲ្យខ្ញុំនូវមេដឹកនាំម្នាក់មក។ អ្នកចូលរួមដ៏ច្រើន បានស្រែកបន្ទរថា «លោក Hou You-ih!» នៅពេលដែលលោក Hou សម្លឹងមើលនោះ មិត្តរួមការងាររបស់ខ្លួនគឺ លោក Jaw Shaw-kong បានយកមីក្រូហ្វូន ហើយបានចាប់ផ្តើមរិះគន់ជាទូទៅប្រឆាំង និងគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាច(DPP)។ លោកបានបន្តដោយគ្រវីម្រាមដៃថា៖«តើពួកគេដើរតាមផ្លូវណា? … Read More