អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស

សេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លេខ៖ ០០២/២៤ ប្រក.អអរ ស្តីពី ជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទីស្តីការគណរដ្ឋមន្ត្រី៖ ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១

សេចក្តីជូនដំណឹងរបស់ ទីស្តីការគណរដ្ឋមន្ត្រី ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន

សេចក្តីណែនាំរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៖ 00៣/២៤ កប.សជណខល ស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖          

រួមគ្នាជួយជ្រោមជ្រែង ពីក្រសួងបរិស្ថាន និង Mekong Strategic Capital កំពុង ឱ្យធនាគារ ARDB ក្លាយជាស្ថាប័នមានសម្បាទា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ពង្រឹងកិច្ចសហការប្រតិបត្តិការជាមួយ Mekong Strategic Partner ដើម្បីជួយឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity) ឆាប់ៗខាងមុខនេះ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ – ២០២៨ ឈានឆ្ពោះទៅទទួលបានហិរញ្ញប្បទានបៃតង ពីមូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិបរិស្ថានសកល (GEF) របស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍ជាតិ ជាពិសេសប្រជាកសិករនៃប្រជាជាតិទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តី … Read More

ក្រុមហ៊ុន PL Vista៖ អគ្គនាយក ចង់ពង្រីកអាជីវកម្មនាំចូលផលិតផលស្តង់ដារអឺរ៉ុបមកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក François GUEZ អគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោក François GUEZ បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ក្នុងជំនួបនេះ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន PL Vista … Read More

រដ្ឋធានីរបស់ប្រទេសហៃទី អំពើហិង្សាដែលកើតចេញពីក្រុមជនអន្ធពាលចេះតែកើនឡើង

ហៃទី៖ ក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ស្នូរកាំភ្លើងបានលាន់ឮនៅតាមដងផ្លូវនានា កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុងព័រ អូប្រាំង (Port-au-Prince) បានធ្លាក់ចូលក្នុងស្ថានភាពនៃការបិទខ្ទប់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏រ៉ាំរ៉ៃរបស់ប្រទេសនេះ។ ពេលជាមួយគ្នានេះ អ្នកស្រុកខ្លះ បានបង្ខំចិត្ដរកកន្លែងពួនសំងំ និងខ្លះទៀត ត្រូវបានគេឃើញស្ថិតនៅតាមផ្លូវកំពុងរត់គេចដោយនាំទៅជាមួយនូវរបស់របនៅក្នុងដៃរបស់ពួកគេ។ អ្នកស្រុកម្នាក់ បានប្រាប់អ្នកសារព័ត៌មាន Reuters ថា នាងមិនមានផ្លូវណាទៅទៀតទេ ខណៈក្រុមអន្ធពាលប្រដាប់អាវុធ បានចូលកាន់កាប់ផ្ទះរបស់នាង។ ផ្លូវជាច្រើនត្រូវបានបិទខ្ទប់ជាមួយនឹងការដុតសំបកកង់រថយន្ដ និងដុំថ្មជាច្រើន ហើយនិងមានផ្សែងខ្មៅដ៍ច្រើនហុយឡើងទៅលើមេឃនៅទូទាំងក្រុងទៀតផង យោងតាមសាក្សីនានា បានប្រាប់អ្នកសារព័ត៌មាន Reuters ផងដែរ។ អំពើហិង្សា បានកើនឡើងរយៈជាច្រើនខែមកហើយ … Read More

សង្គ្រាម ជាមួយនឹងរុស្សី ចិន អ៊ីរ៉ង់នឹងកូរ៉េខាងជើង អង់គ្លេស ថាត្រៀមខ្លួនរួចហើយ

អង់គ្លេស៖ លោក Grant Shapps រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានព្យាករណ៍ថា ជម្លោះពិភពលោករវាងលោកខាងលិច និងរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ក្នុងរយៈពេលប្រាំឆ្នាំប្រាកដជានឹងអាចកើតមានឡើង នេះបើយោងតាមការចេញផ្សាយរបស់ RT ។ លោក Shapps បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេស បង្កើនការចំណាយយោធារបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេហៅថាការគំរាមកំហែង ដែលមានស្រាប់នៅពេលបច្ចុប្បន្ននេះ ។ លោក Shapps ក្នុងសុន្ទរកថាដំបូងរបស់គាត់ក្នុងនាមជាប្រមុខការពារជាតិកាលពីថ្ងៃចន្ទ បានពណ៌នាចក្រភពអង់គ្លេសថា ជាមហាអំណាចយោធាពិភពលោកនាំមុខគេ ដោយលើកថាបច្ចុប្បន្នថវិកាការពារជាតិមានចំនួនដល់ទៅ ៥០ពាន់លានផោនឬត្រូវជា៦៣ពាន់លានដុល្លារ។ ដោយឡែកក្នុងការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះលើកងកម្លាំង … Read More