អបអរសាទរព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល”
នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល”។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងខែពិសាខ នៅទីព្រះស្រែ នៃវាលព្រះមេរុ ខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ ប៉ុន្តែឆ្នាំខ្លះ ក៏ប្រារព្ធធ្វើនៅតាមបណ្តាខេត្តដែរ។ ជាក់ស្តែងនៅឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅទីព្រះស្រែ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ … Read More