អាជ្ញាធរមីននៅថ្ងៃនេះបានបន្តអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិន ដឹងប្រវត្តិច្បាស់លាស់និងត្រូវសាកសួរអាជ្ញាធរមូល ដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ។ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោស សម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។
ការបន្តអំពាវនាវនេះ ខណះក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ ២០២៤ នេះ មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ៣០នាក់ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីន ១៣នាក់ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់ របួស ១៨នាក់ និងធ្លាក់ខ្លួនពិការ ៤នាក់។ អាជ្ញាធរមីនបានបង្ហាញឲ្យដឹងថា អត្រាគ្រោះថ្នាក់នេះ កើនឡើង ៥៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ហើយករណី នេះបណ្តាលមកពីសកម្មភាពនៃការលេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម … Read More