ក្រសួងមហាផ្ទៃ និង UNDP បន្តប្ដេជ្ញាខិតខំធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍ពលរដ្ឋនៅមូលដ្ឋាន 

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) បានបង្ហាញការឯកភាពបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដ​ល់​ប្រជាពលរដ្ឋក​ម្ពុ​ជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលត្រូវទទួលសេវាសាធារណៈពីមន្ត្រីថ្នាក់ក្រោមជាតិ។ បើតាមលទ្ធផលនៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន UNDP នៅប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ មា​​នរយៈពេលជាង ៥០ឆ្នាំ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត

ភ្នំពេញ៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបង្ហោះសារអបអរសាទរ ក្នុងផេកផ្លូវការរបស់ឯកឧត្តម ដោយជំរុញឱ្យរួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត។ ក្នុងសារដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នេះ ជាថ្ងៃខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ដែលប្រទេសនានានៅជុំវិញពិភពលោក … Read More

សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុមារ ត្រូវទទួលបានការថែទាំ ការអប់រំ ទាំងចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌រស់នៅ

ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រារព្ធនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ និងសមុទ្រ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត … Read More

ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិ១ ត្រូវបានប្រសិទ្ធនាមជា «មហាវិថីស៊ីជីនពីង»

ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិ១ ត្រូវបានប្រសិទ្ធនាមជា «មហាវិថីស៊ីជីនពីង» ភ្នំពេញ÷ «មហាវិថីស៊ីជីនពីង» ត្រូវបានប្រារព្ធឡើងនៅល្ងាចថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ «មហាវិថី ស៊ី ជីនពីង» មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ផ្លូវជាតិលេខ១ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ

ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចប្រជុំស្ដាប់របាយការណ៍ និងផ្ដល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងក្នុងបរិវេណបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោក លេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ក្បែរព្រំដែនកម្ពុជា ថៃ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាមបណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែន។ ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការពង្រឹងសន្តិសុខ ពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ទាំងគ្រប់មូលដ្ឋានក្រុងស្រុកនៃខេត្ត … Read More

ក្រោយ​ភាពតានតឹង​ នៅ​កោះតៃវ៉ាន់ រដ្ឋមន្ដ្រីការពារជាតិ​អាមេរិក និង​ចិន​ នឹង​ជួប​គ្នា​

បរទេស៖ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជួបសមភាគីចិន បន្ទាប់ពីទីក្រុងប៉េកាំងបានអនុវត្តល្បែងសង្គ្រាមជុំវិញកោះតៃវ៉ាន់ ជាសញ្ញាមួយដល់មេដឹកនាំថ្មីរបស់លទ្ធិប្រជាធិបតេយ្យ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នេះបើតាមមន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រ ។ មន្ទីរបញ្ចកោណបាននិយាយថា លោក Austin នឹងជួបជាមួយឧត្តមនាវីឯកចិន Dong Jun នៅពេលដែលពួកគេចូលរួមក្នុងកិច្ចសន្ទនា Shangri-La ថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ដែលជាការប្រមូលផ្តុំប្រចាំឆ្នាំ របស់មន្ត្រីការពារជាតិជុំវិញពិភពលោក នេះបើយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ … Read More

នៅថ្ងៃទី៤មិថុនាខាងមុខ រដ្ឋមន្ដ្រីការពារជាតិអាមេរិក នឹងមកទស្សនកិច្ច នៅកម្ពុជា

បរទេស៖ មន្ត្រីបាននិយាយថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីចិន នៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្របាននិយាយថា លោក Austin នឹងធ្វើដំណើរនៅសប្តាហ៍ក្រោយទៅកាន់ប្រទេសសិង្ហបុរី កម្ពុជា និងបារាំង។ លោក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា បន្ទាប់​ពី​បាន​ចូលរួម​កិច្ច​សន្ទនា Shangri-La ក្នុង​ប្រទេស​សិង្ហបុរី។ ក្រសួងការពារជាតិបាននិយាយទៀតថា ក្នុងចំណោមកិច្ចពិភាក្សាដែលលោកកំពុងរៀបចំនោះ … Read More