ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពបង្ហាញភាពឃោរឃៅ ពិសេសអ្នកសារព័ត៌មានត្រូវចូលរួមលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដែលជារនាំងការពារដ៏រឹងមាំ សម្រាប់អ្នកសារព័ត៌មាន។

ការអំពាវនាវនេះ ដោយសារមួយរយៈចុងក្រោយនេះ ក្លិបអ្នកកាសែតកម្ពុជា បានសង្កេតឃើញថា មានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពដែលបង្ហាញនូវភាព ឃោរឃៅ ប្រាសចាកយ៉ាងធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ជាក់ស្តែងថ្មីៗនេះ ទាំងសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានចុះផ្សាយព័ត៌មានភ្ជាប់រូបភាពជាវីដេអូនៃអំពើឃោរឃៅទៅលើស្ត្រីម្នាក់នៅក្នុងបុរីមួយស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក.អ.ក ចាត់ទុកការផ្សព្វផ្សាយនោះប្រាសចាកទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យ ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥ដឹកនាំកម្លាំង ជួបសំណេះសំណាល ជាមួយភាគីទាហាន (ព្រាន) ឈុតខ្មៅថៃ នៃកងអនុសេនាធំលេខ ១២.០៤ជួបពិភាក្សាការងារមួយចំនួនតាមដែលបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ!!!

បន្ទាយមានជ័យ៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់លោកវសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥ បានជួបពិភាក្សា … Read More

នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូចំនួន១៣គ្រឿង បំពាក់ស៉ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ!!!

បន្ទាយមានជ័យ៖អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នៅ វេលាម៉ោង៨នឹង០០នាទី លោកវរសេនីយ៍ឯក ជា ស្លូញអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការអប់រំ ដល់យុវជនដែលជាម្ចាស់ម៉ូតូ ចំនួន១៣គ្រឿង បានបំពាក់ខុសលក្ខណៈបច្ចេកទេស ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។ នគរបាលចរាចរណ៍ផ្លួវគោក នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន០៨គ្រឿង … Read More

UPDATE: ឃាតកចាក់សម្លាប់ស្រ្តីម្នាក់យ៉ាងព្រៃផ្សៃ ព្រោះខឹងជនរងគ្រោះមានប្តី និងមានកូន, ជនដៃដល់ជាមនុស្សប្រើគ្រឿងញៀន

(ភ្នំពេញ)៖ រឿងរ៉ាវឃាតកម្មដែលបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបង្កឡើងដោយបុរសម្នាក់ចូលទៅចាក់ស្រ្តីរងគ្រោះរហូតស្លាប់នៅក្នុងផ្ទះ ផ្តើមចេញពីពីរឿងស្នេហា។ ឃាតករខឹងសម្បារ និងចោទថា ស្រ្តីរងគ្រោះបិទបាំងរឿងមានប្ដី និងមានកូនមិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់។ ជនដៃដល់ឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាពលករធ្វើការនៅប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី។ ជននេះប្រើប្រាស់គ្រឿងញៀនផងដែរ។ … Read More

ទំនើបកម្ម៖ ប្រកាសលេខ០២៧ ស្តីពីលក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុនៃក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤

ទំនើបកម្ម៖ ប្រកាសលេខ០២៧ ស្តីពីលក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុនៃក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ Prakas 027 on Requirements for Financial Soundness of Companies Conducting Collective Investment Scheme Business dated 05 Apr 2024

Update៖ ស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះដែលត្រូវចាក់សម្លាប់ ខណៈជនដៃដល់កំពុងសង្គ្រោះបន្ទាន់

ស្ត្រីរងគ្រោះដែលត្រូវជនដៃដល់ចូលទៅចាក់សម្លាប់ដល់ក្នុងផ្ទះត្រូវបានគេស្គាល់ឈ្មោះ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានប្តីជាជនជាតិចិន និងមានកូនប្រុសតូចៗ ចំនួន២នាក់ ស្នាក់នៅបុរីពិភពថ្មីឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (កន្លែងកើតហេតុ)។ តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះកំពុងនៅក្នុងផ្ទះដោយកូនប្រុសទាំង២នាក់នៅដេកក្នុងបន្ទប់ជាន់លេី ចំណែកប្តីចេញទៅធ្វេីការបាត់ លុះមកដល់វេលាកេីតហេតុមិនដឹងជនដៃដល់មកពីណានោះទេ ហេីយបាន​ឃេីញ​ប្រតាយប្រតប់ជាមួយស្ត្រីរងគ្រោះ ឃេីញដូចនេះប្រជាពលរដ្ឋជិតខាងក៏រត់ទៅជួយ តែជួយមិនទាន់ជនដៃដល់បានចាក់ស្ត្រីរងគ្រោះជាច្រេីនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមបាត់ទៅហេីយ រួចជនដៃដល់បានអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់។ ក្រោយកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធទីតាំងកន្លែងកេីតហេតុ និងបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។ បេីតាមព័ត៌មានបឋមដែលទទួលបាន ជនដៃដល់ និងស្ត្រីរងគ្រោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា តែមិនដឹងថាមានរឿងអ្វីនោះទេទេីបកេីតរឿងបែបនេះ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ករណីខាងលេីជារឿងគំនំរឺយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

សូមជូនសង្ខេបព័ត៌មាន នៃព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចធីបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ ចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធី បើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤។ ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះ ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជាកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ … Read More