UPDATE: ឃាតកចាក់សម្លាប់ស្រ្តីម្នាក់យ៉ាងព្រៃផ្សៃ ព្រោះខឹងជនរងគ្រោះមានប្តី និងមានកូន, ជនដៃដល់ជាមនុស្សប្រើគ្រឿងញៀន
(ភ្នំពេញ)៖ រឿងរ៉ាវឃាតកម្មដែលបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបង្កឡើងដោយបុរសម្នាក់ចូលទៅចាក់ស្រ្តីរងគ្រោះរហូតស្លាប់នៅក្នុងផ្ទះ ផ្តើមចេញពីពីរឿងស្នេហា។ ឃាតករខឹងសម្បារ និងចោទថា ស្រ្តីរងគ្រោះបិទបាំងរឿងមានប្ដី និងមានកូនមិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់។ ជនដៃដល់ឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាពលករធ្វើការនៅប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី។ ជននេះប្រើប្រាស់គ្រឿងញៀនផងដែរ។ … Read More