ក្រសួងព័ត៌មាន និងសមាគម​ IPA ប្រកាសរួមគ្នា​ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា : ក្រសួងព័ត៌មានបង្កើតនឹងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ” ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។ ការថ្លែងនេះរបស់ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA នៅរសៀលថ្ងៃទី៣០ ខែមីនា … Read More

ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ IPA ជំរុញឱ្យអ្នកសារព័ត៌មានដៃគូចូលរួមផ្សព្វផ្សាយអំពីសមិទ្ធិផលរបស់រាជរដ្ឋាភិបាល

លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានជំរុញឱ្យអ្នកសារព័ត៌ និងសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យហៅកាត់ IPA ចូលរួមផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់) ឱ្យបានទូលំទូលាយ។ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០២៤ និងកំណត់ទិសដៅឆ្នាំ ២០២៥ កាលពីព្រឹកមិញនេះ លោក ឡុង ឆ័យណាវ បានលើកឡើងថាការចូលរួមរបស់អ្នកសារព័ត៌មានគឺជាផ្នែកមួយនៃការដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ចំពោះប្រជាពលរដ្ឋ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤

ប្រតិបត្តិតាមគោលការណ៍អនុញ្ញាតរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ក.យ.គ. តំណាងឯកឧត្តមប្រធាន ស.ស.យ.ក. នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. សរុបចំនួន៥៥០នាក់។ មានប្រសាសន៍បើកសន្និបាតនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា … Read More

ឯកឧត្តម ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ប្រតិបត្តិតាមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ​.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា បាន​ប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ក.យ.គ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធាន ស.ស.យ.ក. នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. សរុបចំនួន៥៥០នាក់៕ … Read More

ប្រតិភូព្រឹទ្ធសភា កោតសរសើរ និងលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ

ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ ចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដែលមន្ត្រីរាជការទាំងស៊ីវិល នគរបាលជាតិ … Read More