ការចាប់ខ្លួនក្នុងករណីបទល្មើសជាក់ស្ដែង ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ជាគោលការណ៍ ការចាប់ខ្លួនបុគ្គលណាម្នាក់ គឺជាអំពើខុសច្បាប់ដែលត្រូវមានទោស ប៉ុន្តែប្រសិនបើការចាប់ខ្លួននោះ គឺត្រូវបានអនុញ្ញាតដោយច្បាប់អំពើនោះមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។ ជាក់ស្ដែងនៅក្នុងករណីចាប់ខ្លួនជនល្មើសក្នុងករណីបទល្មើសជាក់ស្ដែង។ ជាគោលការណ៍ ការចាប់ខ្លួនជនល្មើសដែលប្រព្រឹត្តបទល្មើស គឺត្រូវធ្វើឡើងដោយមន្ត្រីដែលមានសមត្ថកិច្ចតែប៉ុណ្ណោះ ដូចជាធ្វើឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ជាដើម។ ប៉ុន្តែនៅក្នុងករណីបទល្មើសជាក់ស្ដែង ក្រមនីតិវិធីព្រហ្មទណ្ឌ បានផ្ដល់សិទ្ធិអំណាចដល់ជនគ្រប់រូបអាចធ្វើការចាប់ខ្លួនជនល្មើស ដែលបានប្រព្រឹត្តបទល្មើសក្រោមរូបភាពជាបទល្មើសជាក់ស្ដែងបានគ្រប់ៗគ្នា។ មានន័យថា គ្រប់បុគ្គលទាំងអស់ដែលបានឃើញជនល្មើសបានកំពុងតែប្រព្រឹត្ត ឬបានទើបតែនឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិម បុគ្គលនោះអាចធ្វើការចាប់ខ្លួនជនល្មើសនោះបាន។ បន្ទាប់ពីធ្វើការចាប់ខ្លួនជនល្មើសរួចហើយ អ្នកដែលចាប់ខ្លួនជនល្មើស ត្រូវប្រគល់ជនដែលត្រូវបានចាប់ខ្លួននោះ ទៅមន្ត្រីនគរបាលយុត្តិធម៌ដែលនូវជិតខ្លួនបំផុត។ បន្ទាប់ពីប្រគល់ខ្លួនជនល្មើសដល់មន្ត្រីនគរបាលយុត្តិធម៌ហើយ នោះមន្ត្រីនគរបាលយុត្តិធម៌នឹងបើការស៊ើបអង្កេតជាក់ស្ដែង ដើម្បីបញ្ជាក់អំពីអត្ថិភាពនៃបទល្មើស ក្នុងគោលបំណងរៀបចំកំណត់ហេតុ … Read More