Ronaldo ក្រោយពីការរងសំណើចចំអក….

📢 បន្ទាប់ពីទៅដល់ទឹកដីអារ៉ាប៊ីសាអូឌីត Cristiano Ronaldo បាននិយាយថា🗣️ ៖ “ពួកគេបានរិះគន់ខ្ញុំចំពោះការមកលេងនៅ Saudi League ប៉ុន្តែតើមានអ្វីកើតឡើងខ្លះឥឡូវនេះ?” ✨ “ខ្ញុំបានបើកផ្លូវមកកាន់ទីនេះមុនគេ ហើយឥឡូវនេះកីឡាករល្អៗជាច្រើនទៀតក៏កំពុងមកទីនេះដែរ” ។ ធ្លាប់ជាលីកបាល់ទាត់មួយដែលមិនសូវមានអ្នកចាប់អារម្មណ៍ មិនសូវមានកីឡាករល្បីៗ ប្រែជាលីកបាល់ទាត់ដែលពិភពលោកកំពុងផ្តោតអារម្មណ៍តាមដានខ្លាំង កីឡាករល្បីៗផ្ទេរមកជាបន្តបន្ទាប់ នេះក៏ព្រោះតែឥទ្ធិពល Cristiano Ronaldo 👑⚽️

Neymar បានផ្ទេរទៅក្លិប Al-Hilal FC

📢 Neymar នឹងទទួលបានប្រាក់ឈ្នួល 2.5 លានផោនក្នុងមួយសប្តាហ៍នៅ Al-Hilal។ 260 លានផោនក្នុងរយៈពេលពីររដូវកាល។ អត្ថប្រយោជន៍បន្ថែមមួយចំនួនដែល Neymar នឹងទទួលបាននៅពេលផ្លាស់ទៅអារ៉ាប៊ីសាអូឌីត៖ 🛩️ យន្តហោះឯកជនមួយសម្រាប់គាត់។ 🏠ផ្ទះធំទូលាយ មានបុគ្គលិក 💰€ 80,000 ប្រាក់រង្វាន់សម្រាប់រាល់ការឈ្នះ Al-Hilal 📱 €500,000 សម្រាប់រាល់ការបង្ហោះ ឬរឿងដែលគាត់ដាក់នៅលើបណ្តាញសង្គមរបស់គាត់ដែលផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត។

Ronaldo អាចធ្វើបានជាប្រវត្តិសាស្រ្តឲ្យក្លិប Al Nassr FC

📢 កាលឆ្នាំ 2016 មិនសូវមានអ្នកគិតថាគាត់នឹងឈ្នះពាន UERO ទេ  ប៉ុន្តែគាត់នៅតែអាចធ្វើបានជាប្រវត្តិសាស្រ្តឲ្យប្រទេសព័រទុយហ្គាលរបស់គាត់ ឆ្នាំ 2023 នេះក៏មិនសូវមានអ្នកគិតថាគាត់នឹងឈ្នះពាន Arab Club Champions Cup នេះដែរ ប៉ុន្តែគាត់នៅតែអាចធ្វើបានជាប្រវត្តិសាស្រ្តក្លិប Al Nassr FC របស់គាត់ គាត់ជាមនុស្សម្នាក់ដែលមានឆន្ទៈខ្ពស់ មានក្តីស្រមៃ មានការខំប្រឹងប្រែងខ្លាំង ហើយមានជំនឿរចិត្តលើខ្លួនឯង💪 គាត់ពិតជាសក្តិសម ជាកីឡាករអាជីពសម្រាប់ក្មេងជំនាន់ក្រោយគួរយកជាគំរូ និង រៀនសូត្រតាម #បុរសវ័យ ៣៨ឆ្នាំនៅតែជាម្ចាស់ស្បែកជើងមាស … Read More