ផលិតផល Microsoft មានចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៩ បង្ហាញក្នុងខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ

ក្រុមហ៊ុន Microsoft បានចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ១៣០ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៩ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៩ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖ • CVE-2023-36884: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Office and Windows HTML ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ … Read More

ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេត (Update) សុវត្ថិភាព

នាខែកក្កដា ឆ្នាំ២០២៣កន្លងមក ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។ ផលិតផលប៉ះពាល់ កម្មវិធី  Adobe ColdFusion | APSB23-40 ColdFusion 2018 កំណែចាប់ពី 16 ColdFusion 2021 កំណែចាប់ពី 16 ColdFusion 2023 កំណែចាប់ពី GA កម្មវិធី Adobe … Read More

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានបើកវគ្គបណ្តុះបណ្តាលស្តីពី CyberSecurity

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលនៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានបើកវគ្គបណ្តុះបណ្តាលខ្លី រយៈពេល ១ថ្ងៃ ស្តីពី “CyberSecurity” និងមូលដ្ឋានគ្រឹះក្នុងការការពារខ្លួនពីការវាយប្រហារតាម Online ដែលរៀបចំឡើងដោយការិយាល័យអប់រំ និងបណ្តុះបណ្តាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជូនដល់សមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។