ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានកាតព្វកិច្ចក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ

បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា មុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាមុខងារកាតព្វកិច្ចដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចាំបាច់ត្រូវតែអនុវត្តក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសម្រេចបានយ៉ាងហោចត្រឹមកម្រិតស្តង់ដារអប្បបរមាដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ការថ្លែងបែបនេះ ក្នុងឱកាសដែលអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង … Read More

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ លទ្ធផលសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី

សេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលេខ៖ ០០៣/២៤ ប្រក.អអរ ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅព្រឹក ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ១៥ អនក្រ.បក ស្តីពីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងយុត្តិធម៌៖ បញ្ជីឈ្មោះចៅក្រម ទទួលបន្ទុកក្នុងសំណុំរឿងអត្រានុកូលដ្ឋាននៅតាមសាលាដំបូងរាជធានីខេត្ត

ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូម ជូននូវបញ្ជីឈ្មោះចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងអត្រានុកូលដ្ឋាននៅតាមសាលាដំបូងរាជធានីខេត្ត។ សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ។ 📢 ដើម្បីទទួលព័ត៌មានពាក់ព័ន្ធនឹងយុទ្ធនាការដែលដាក់ចេញដោយក្រសួងយុត្តិធម៌ សូមជូនភ្ជាប់នូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖ https://t.me/mojcampaignnews/128

ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូម ជូននូវបញ្ជីឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទទួលបន្ទុកក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត។

សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ។ 📢 ដើម្បីទទួលព័ត៌មានពាក់ព័ន្ធនឹងយុទ្ធនាការដែលដាក់ចេញដោយក្រសួងយុត្តិធម៌ សូមជូនភ្ជាប់នូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖ https://t.me/mojcampaignnews/128

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ សម្ដេចធិបតី បានណែនាំបែបនេះ នាឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅ វិមានសន្តិភាព។ សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ នាឱកាសនោះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ដើម្បី … Read More

យានដ្រូនតាមថតវីដេអូ បានបង្ហាញកសិករ កំពុងបិទផ្លូវជាតិស្របពេលដែលមានជំនួបកំពូលរបស់សហភាពអឺរ៉ុប

សហភាពអ៊ឺរ៉ុប៖ នៅជុំវិញក្រុងប៉ារីស កសិករបារាំង បានបន្ដបិទផ្លូវជាតិ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការតវ៉ាបានកើនឡើងនៅក្នុងអឺរ៉ុប។ ក្រុមកសិករ បាននិយាយថា ពួកគេមិនត្រូវបានទូទាត់ឲ្យគ្រប់គ្រាន់ ដោយសារត្រូវបានខ្ទប់ដង្ហើមព្រោះការបង់ពន្ធជាច្រើន និងច្បាប់បរិស្ថាន និងការប្រឈមនឹងការប្រកួតប្រជែងដោយអយុត្តិធម៌ពីបរទេស។ នៅក្នុងប្រទេសបារាំង ជាទីដែលកសិករ បានធ្វើការតវ៉ាអស់ជាច្រើនសប្ដាហ៍មកហើយ ដោយសារតែរដ្ឋាភិបាលបាន ទម្លាក់ចោលផែនការជាច្រើនដើម្បីកាត់បន្ថយការឧបត្ថមធនបម្រុងបន្ដិចម្ដងៗលើប្រេងម៉ាស៊ូតកសិកម្ម ហើយនិងបានសន្យាផ្ដល់ជំនួយបន្ថែម។ ប៉ុន្ដែក្រុមកសិករ បាននិយាយថា ចំនួននោះមិនគ្រប់គ្រាន់ទេ ហើយនៅតែតវ៉ា ហើយបានរាលដាលទៅដល់ប្រទេសផ្សេងៗទៀត ក្នុងនោះរួមមាន ប្រទេសបែលហ្ស៊ិក អ៊ីតាលី អេស្ប៉ាញ និងប្រទេសព័រទុយហ្កាល់៕