ការចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃជាង៥០០នាក់ របស់គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ នៅស្រុកជើងព្រៃ

កំពង់ចាម៖ គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង ៥០០នាក់ នៅវត្តស្អាង ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ … Read More

ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ៤ គីឡូក្រាម

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ១០ នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបនៅគោលទី១ … Read More

រាជរដ្ឋភិបាលកម្ពុជាបានចេញអនុក្រឹត្យ គោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌៃនការផ្ទេរមុខងារ និងការចែករំលកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

📢 នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា អនុក្រឹត្យស្តីពី គោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌៃនការផ្ទេរមុខងារ និងការចែករំលកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ : ២៨៣ អនក្រ.បក។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយរាជកិច្ច ឆ្នាំទី២៣ លេខ៣២ ត្រីមាសទី២ ឆ្នាំ២០២៣

📢  ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយរាជកិច្ច ឆ្នាំទី២៣ លេខ៣២ ត្រីមាសទី២ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

The first 12 days of the new Prime Minister

១២ថ្ងៃតំបូង របស់នាយករដ្ឋមន្ត្រីថ្មី៖ ក្នុងវ័យពេញកម្លាំង រៀនសូត្របានខ្ពស់ បានត្រៀមខ្លួនជាមុនមិនក្រោម១០ឆ្នាំ ក្នុងការប្រកួតប្រជែងផ្ទៃក្នុងបក្ស យកតំណែងនាយករដ្ឋមន្ត្រី។ ការត្រៀមខ្លួនជាមុននេះ បានធ្វើឱ្យគាត់ (អាច) មើលឃើញ និងយល់ពីប្រព័ន្ធការងារ ស្ថានភាពសេដ្ឋកិច្ច ប្រព័ន្ធយុត្តិធម៌ និងបរិបទសង្គម ហើយប៉ុនប៉ងជាយូរមកហើយនូវការធ្វើការតាមរបៀបរបស់គាត់ (អាចក្នុងគន្លងតាមចាស់ខ្លះ តែមិនប្រាកដថាច្រើន ព្រោះគាត់ជាបណ្ឌិត) ក្នុងការដាក់ចេញនូវផែនការ និងវិធីដោះស្រាយបែបផែនមនុស្សសម័យថ្មី។ ហេតុតែគាត់ ទើបឡើងកាន់តំណែង មិនទាន់មានស្នាដៃជាតិ ដូច្នេះ ឆន្ទៈសុចរិត និងមហិច្ចតានៃការកសាងជាតិឱ្យរីកចម្រើនជាអាទិភាពចម្បងក្នុងខួរក្បាលរបស់គាត់ (ប្រហែល)។  នាយករដ្ឋមន្ត្រីថ្មី បានឡើងកាន់តំណែងដោយមានអំណាច … Read More

ការស្នើចូលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានគណបក្សនយោបាយចំនួន២៩

There are 29 political parties in the Supreme Advisory Council;  ភ្នំពេញ៖ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តម ឈឹម ផលវរុណ បញ្ជាក់ថា គិតមកទល់ពេលនេះ មានគណបក្សនយោបាយចំនួន២៩ ស្នើចូល​សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ ឯកឧត្តម ឈឹម ផលវរុណ បានឲ្យដឹង​នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា … Read More

សម្តេចធិបតី ចង់រៀនពីការអនុវត្តកាតព្វកិច្ចយោធានៅសិង្ហបុរី

Samdech wants to learn about military service in Singapore;  ឥណ្ឌូណេស៊ី៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ។ ការបង្ហាញបំណងនេះ បានធ្វើឡើងនាអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ នេះបើតាមខ្លឹមសារបង្ហោះផ្សាយលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចមហាបវរធិបតី។ ក្នុងជំនួបនោះ សម្ដេច និងឯកឧត្តម លី … Read More

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រកាសលោក ប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង

HE Dr. Sar Sokha Announces Mr. Peng Pursa as Governor of Svay Rieng Province;  ស្វាយរៀង៖ ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា កាលពីព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយលោកប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួសលោកម៉ែន វិបុល ដែលដាក់ឲ្យចូលនិវត្តន៍។ លោកអភិសន្តិបណ្ឌិត ស … Read More

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់ជានិច្ច

National Assembly President Khuon Sodary: Bilateral relations between Cambodia and the Republic of Korea remain strong and continue to grow;  ភ្នំពេញ ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ទោះបីជាសភាពការណ៍ពិភពលោក និងភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី … Read More