អញ្ជើញបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន។ 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នាព្រឹក ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលសន្និបាតនេះ មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី ៩-១០ ខែធ្នូ … Read More

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។

សេចក្តីជូនដំណឹង របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លេខ៖ ៣០០៤ បទ ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

សម្ដេចធិបតីមានប្រសាសន៍ថា គ្មានការយកដី នៅជុំវិញតំបន់អង្គរ លក់ឲ្យក្រុមហ៊ុនណាមួយឡើយ។

សៀមរាប៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ បានបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំ តាមការញុះញង់របស់បុគ្គលខ្លះនោះគឺថា ការផ្លាស់ប្ដូរទីលំនៅ ប្រជាពលរដ្ឋពីតំបន់អភិរក្សអង្គរ ទៅតំបន់រុនតាឯក និងពាក់ស្នែង គឺមិនមែនយកដីលក់ឲ្យក្រុមហ៊ុន ឯកជនណាមួយឡើយ តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាប៉ុណ្ណោះ។ ឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូ សម្ដេចធិបតីបានឲ្យដឹងថា ប្រជាពលរដ្ឋមករស់នៅតំបន់រុនតាឯកនេះ នឹងមានភាពរីករាយ បន្ទាប់ពីតំបន់នេះមានការអភិវឌ្ឍឥតឈប់ឈរ ។ សម្ដេចធិបតីមានប្រសាសន៍ថា «លោកតា-លោកយាយ ជឿជាក់ហើយ សម្ដេចតេជោ … Read More

ក្នុងឱកាសជួបសំណេះសំណាលជាមួយ “បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក” សម្តេចធិបតីមានប្រសាសន៍សំខាន់ៗ

សៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយ “បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។   ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅកាន់តំបន់រុនតាឯក ក្នុងទឹកដីខេត្តសៀមរាប … Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកព្រឹត្ដិការណ៍ ពិធីបុណ្យរំលឹកគុណអង្គរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រី បានអញ្ជើអធិបតីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី៣ នៅខាងមុខប្រាសាទងអង្គរវត្ដ ដើម្បីដឹងគុដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះធ្វើឡើងដោយមានការអញ្ជើញជាអធិបតីពី សម្ដេចកត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ … Read More

កត់សម្គាល់របស់អតីតប្រមុខការបរទេសសិង្ហបុរី អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម … Read More

ការរារាំងសំណើច្បាប់ជំនួយ ពីព្រឹទ្ធសភាបក្សសាធារណរដ្ឋរបស់អាមេរិក ទៅលើ អ៊ុយក្រែន និងអ៊ីស្រាអែល ជុំវិញបញ្ហាព្រំដែន។

អាមេរិក៖ ការរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិកលើ សេចក្ដីស្នើច្បាប់ចំណាយបន្ទាន់ ដើម្បីផ្តល់ជំនួយសន្តិសុខថ្មីរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន និងអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី០៦ ខែធ្នូ ខណៈសមាជិកបក្សសាធារណរដ្ឋបានជំរុញការទាមទាររបស់ពួកគេ សម្រាប់វិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនសហរដ្ឋអាមេរិក ជាមួយម៉ិកស៊ិក ។ ការបោះឆ្នោតនេះ គឺមានការគាំទ្រ ៤៩សំឡេងទល់នឹងការប្រឆាំង ៥១សំឡេង ដែលធ្វើឱ្យវិធានការចំណាយចំនួន ១១០,៥ពាន់លានដុល្លារ មិនអាចទទួលបានគ្រប់៦០សំឡេង ដែលត្រូវការនៅក្នុងព្រឹទ្ធសភា ដែលមានសមាជិក១០០រូប ដើម្បីត្រួសត្រាយផ្លូវក្នុងការចាប់ផ្តើមការជជែកដេញដោលបាន ដែលនេះបានគំរាមកំហែងដល់ការជំរុញរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការផ្តល់ជំនួយថ្មីមុនដំណាច់ឆ្នាំ២០២៣ … Read More

គ.ជ.ប ៖ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ២៧៩ រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

សេចក្តីជូនដំណឹង របស់ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត លេខ៖ ០៨៧  គជប.សជណ ស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ២៧៩ រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

ក្រសួងទេសចរណ៍៖ បើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើប្រព័ន្ធការកក់សំបុត្រយន្តហោះ (Ticketing System) ក្នុង និងក្រៅប្រទេស

សេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ លេខ៖ ៥១៤  សជណ.អគឧ ស្តីពីបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើប្រព័ន្ធការកក់សំបុត្រយន្តហោះ (Ticketing System) ក្នុង និងក្រៅប្រទេស ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖