ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង និវត្តន៍ជន អតីតយុទ្ធជន ទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ អនុសាសន៍ទាំង ៧ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះរួមមាន ៖ ទី១. ជំរុញលើកទឹកចិត្តឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចូលរួមសហការគ្នាគ្រប់ការងារពាក់ព័ន្ធ … Read More