សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណសាធារណរដ្ឋឆេក ចំពោះការលុបចោលបំណុល របស់កម្ពុជា បង្វែរជាជំនួយអភិវឌ្ឍន៍
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែមករា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេក ដែលបានលុបចោលបំណុល របស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ ។ នៅវិមានសន្តិភាព ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរ បានពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរ អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា … Read More