រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ

📢រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ លេខ :០១០/២៣ សណន.អ ចុះកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

និយ័តករទូរគមនាគមន៍កម្ពុជា

📢បញ្ជីបច្ចុប្បន្នភាពនៃប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ទស្សនកិច្ច ផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា៖ អញ្ជើញអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមានលោក លោកស្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី … Read More

ដើម្បី​ជំរុញការផ្តល់​ព័ត៌មាន​អំពី​ស្ត្រី និងសិទ្ធិ​មនុស្ស​កាន់តែទូលាយ WMC ដាក់ឱ្យប្រើAPPថ្មី

ភ្នំពេញ៖ តាមការមើលឃើញ ពលរដ្ឋភាគច្រើនងាកទៅប្រើប្រាស់ស្មាតហ្វូន ជាមធ្យោបាយទទួលព័ត៌មាន អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានដាក់ដំណើរការអ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានជម្រុញការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធមនុស្សនៅកម្ពុជា។ បើតាមលោក គីម ចាន់ចាវ រាយការណ៍ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធឌីជីថលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈប្រជាពលរដ្ឋជាច្រើនងាកមកប្រើប្រាស់ទូរសព្ទស្មាតហ្វូន អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានដាក់ដំណើរការអ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មី។ កម្មវិធីសម្ពោធ អ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មីនេះត្រូវបានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ សាន់វេ ភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនិងបុគ្គលិកអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក ហួត … Read More

ការចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ រវាងក្រសួងអប់រំ និងគ្រឹះស្ថានពហុសិក្សា សម្ដេច ហ៊ុន សែន ក្នុងទីក្រុងបាម៉ាកូ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងគ្រឹះស្ថានពហុសិក្សា សម្ដេច ហ៊ុន សែន ក្នុងទីក្រុងបាម៉ាកូ ប្រទេស​ម៉ាលី នារសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងភាគីទាំងពីរ ដែលផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ ការបង្រៀនខាងផ្នែកវិធីសាស្ត្រនៃការបង្រៀន បច្ចេកវិទ្យា ការបណ្តុះបណ្តាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី និងការបណ្ដុះបណ្តាលសិស្សជាដើម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី … Read More

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ កាកបាទក្រហមកម្ពុជាត្រៀមខ្លួនរួចរាល់

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ គណ:កម្មការ និងអនុគណ:កម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុននេះ  នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់មតិណែនាំក្នុងអង្គប្រជុំ … Read More

សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សភាប្រជុំអនុម័ត

ភ្នំពេញៈ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នាព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅ​វិមានរដ្ឋសភា ដើម្បីអនុម័ត​បញ្ចូល​សេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាង​ច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្ត​សម័យប្រជុំរដ្ឋសភា​លើកទី១ នីតិកាលទី៧។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការ​បង្កើតក្រសួង​អធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី​ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភា ​លើកទី១ នីតិកាលទី៧ ​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ​បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ … Read More

យុទ្ធសាស្រ្តអាទិភាពស្នូល​ រដ្ឋមន្រ្ដីក្រសួងអប់រំ ដាក់ចេញដើម្បីសម្រួចអាទិភាពកំណែទម្រង់​វិស័យអប់រំកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ក្នុងអាណត្តិទី៧នេះ ក្រៅពីយទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់​កាលទី​១​ រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ នោះ ក្រសួងអប់រំ បាន​បន្ថែម​ពី​លើអាទិភាពស្នូលមួយចំនួនបន្ថែមទៀត ដើម្បីសម្រួច​អាទិភាព​កំណែ​ទម្រង់​វិស័យ​អប់រំ​កម្ពុជា​ឱ្យ​មានការរីកចម្រើន។ តាម​រយៈ​បាឋកថា ស្ដីពី អាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលដាក់ចេញដោយ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើអាទិភាព ទី១ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១​។ ​នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ … Read More

Official visit to the Anti-Corruption Unit of the Chinese Communist Party Disciplinary Inspection Commission

ទស្សនកិច្ច​ផ្លូវការនៅអង្គភាពប្រឆាំង​អំពើពុករលួយ របស់គណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យ នៃបក្សកុម្មុយនិស្តចិនខេត្តហឺណាន និង​គណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន បាន​អញ្ជើញមក​ដល់​ព្រះរាជាណាចក្រកម្ពុជា ដោយទទួលស្វាគមន៍ពីឯកឧត្តម អ៊ន បញ្ហា ឧបការី និងឯកឧត្តម អ៊ូ វិសាល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអ.ប.ព.។ នេះ​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវកា​រនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ។ គណៈប្រតិភូមានចំនួន ៦ រូប គឺ៖ ១. លោកស្រី … Read More