ក្រសួងមហាផ្ទៃ៖ សម្រេចអនុវត្តន៍វិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២ រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ

ប្រកាស របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ៖ ០២២ ប្រក ស្តីពី ការសម្រេចអនុវត្តន៍វិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២ រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖        

រាជរដ្ឋាភិបាលកម្ពុជា៖ ការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្យមូលដ្ឋានរបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា

ដំណឹងល្អ ! អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០៥ អនក្រ.បក ស្តីពី ការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្យមូលដ្ឋានរបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ពី ២ ៥០០រៀល ទៅ ២ ៦៣០រៀល ក្នុងមួយសន្ទស្សន៍។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ធនាគារជាតិនៃកម្ពុជា៖ ជ្រើសរើសបុគ្គលិកចំនួន ០៤រូប – ក្របខណ្ឌ ក ២រូប និងក្របខណ្ឌ ខ ២រូប

សេចក្តីជូនដំណឹង របស់ ធនាគារជាតិនៃកម្ពុជា លេខ៖ ធ១១០២ ៨៩៨ សជណ ស្តីពី ឱកាសជ្រើសរើសបុគ្គលិកចំនួន ០៤រូប – ក្របខណ្ឌ ក ២រូប និងក្របខណ្ឌ ខ ២រូប (ផុតកំណត់៖ ១ មីនា ២០២៤ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៖ ជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប

សេចក្តីជូនដំណឹង របស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លេខ៖ ០០២/២៤ អ.គ.ល.ក.សជណ ស្តីពី ឱកាសការ ជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប (ផុតកំណត់៖ ៣១ មករា ២០២៤) ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ធនាគារជាតិនៃកម្ពុជា៖ បុគ្គលិកក្របខ័ណ្ឌលេខាធិការ (គ) បម្រើការងារនៅធនាគារជាតិនៃកម្ពុជាចំនួន៣០រូប

សេចក្តីជូនដំណឹង របស់ ធនាគារជាតិនៃកម្ពុជា លេខ៖ ធ៨ ០២៤ ០១៥ សជណ អនក្រ.បក ស្តីពីឱកាសចូលក្របខ័ណ្ឌធនាគារជាតិ ជាបុគ្គលិកក្របខ័ណ្ឌលេខាធិការ (គ) បម្រើការងារនៅធនាគារជាតិនៃកម្ពុជាចំនួន៣០រូប ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំសិស្សនគរបាលជ័យលាភីចេញទៅបំពេញភារកិច្ចឱ្យល្អ ស័ក្ដិសមជាឈាមថ្មី និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ!

សៀមរាប៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៃសាលានគរបាលជាតិភូមិភាគ៤ យកចិត្តទុកដាក់បំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ ស័ក្ដិសមជាឈាមថ្មីដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងនាមជាឈាមថ្មី នគរបាលបន្តវេន ត្រូវបំពេញការងារប្រកបដោយគុណភាព … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ ផ្ដល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ

ភ្នំពេញ៖​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានផ្តល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ​ កងកម្លាំង​ និវត្តន៍ជន​ អតីតយុទ្ធជន​ ទីប្រឹក្សា​ និងជំនួយការរបស់ក្រសួងមហាផ្ទៃ​ នាថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ អនុសាសន៍ទាំង ៧ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត​ ស សុខា ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះរួមមាន ៖ ទី១. ជំរុញលើកទឹកចិត្តឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចូលរួមសហការគ្នាគ្រប់ការងារពាក់ព័ន្ធ … Read More

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍ និងកំណត់ចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ

ភ្នំពេញ៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ នៅក្នុងប្រកាសបានបញ្ជាក់ថា នាយនិងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤(បួន)ឆ្នាំ។ នាយនិងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំង ជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។ ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលលើសពីការ កំណត់ដូចមានចែងក្នុងប្រការ២ខាងលើ ត្រូវរក្សាទុកនៅដដែល។ ក្នុងករណីមុខតំណែងនេះនៅទំនេរដោយ មូលហេតុចូលនិវត្តន៍ ឬផ្ទេរចេញ … Read More

ព្រះរាជក្រម៖ ច្បាប់ស្តីពីការប្រកួតប្រជែង

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/១០២១/០១៣ ច្បាប់ស្តីពីការប្រកួតប្រជែង ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖