លទ្ធផលផ្លូវការ ! គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ដែលទើបប្រកាស នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ យោងតាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប ដែលប្រកាសដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា យោងតាមសេចក្តីស្តីពីការរៀបចំការបោះឆ្នោតជ្រើសតាំងសមជិកព្រឹទ្ធសភា នីតិកាលទី៥ តាមបណ្តាភូមិភាគ នៃខេត្តនីមួយៗដែលដំណើរការរៀបចំបោះឆ្នោតនោះ បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ ឯកឧត្តម … Read More

ប្រធានសាលាដំបូងខេត្តកំពង់ចាម បញ្ជាក់ថា ស្ថាប័នអយ្យការកំពុងស៊ើបអង្កេត លើសំណុំរឿងចាក់ថ្មរំលោភយកទន្លេ

កំពង់ចាម៖ ប្រធានសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តម សួស ឡា បានបញ្ជាក់ថាស្ថាប័នអយ្យការកំពុងធ្វើការស៊ើបអង្កេតលើសំណុំរឿងចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ។ ឯកឧត្តមប្រធានសាលាដំបូងខេត្ត បានបញ្ជាក់ឱ្យដឹងដូច្នេះ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ក្រោយពេលដែលឯកឧត្តម ចូលរួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពកាយថ្មចេញពីទន្លេ របស់ក្រុមការងារម្ចាស់ដី នៅចំណុចទីតាំងដូចខាងលើនោះ ។ ឯកឧត្តម សួស ឡា បានឱ្យដឹងថា បច្ចុប្បន្នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម … Read More

មិនទាន់ចប់ទេ! រដ្ឋបាលខេត្តកំពង់ចាម បញ្ជូនសំណុំរឿងចាក់ថ្មចូលទន្លេទៅតុលាការ ខណៈបច្ចុប្បន្នស្ដារចេញវិញបាន៧០ភាគរយ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៤ បានសហការជាមួយ តុលាកាខេត្ត ចុះពិនិត្យវឌ្ឍនៈភាពការងារកាយថ្មចេញពីផ្ទៃទន្លេនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរដោយបច្ចុប្បន្នកាយចេញវិញសម្រេចបាន ៧០ភាគរយ ខណៈករណីនេះត្រូវបានរដ្ឋបាលខេត្តបញ្ជូនសំណុំរឿងដល់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គិតមកត្រឹមព្រឹកថ្ងៃទី ២-មីនា-២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល … Read More

កម្ពុជាប្តេជ្ញា លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយដើម្បីមិត្តភាព និងសន្តិភាព

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាខិតខំលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ពីប្រទេសមួយទៅកាន់ប្រទេសមួយ ដើម្បីជាស្ពានតភ្ជាប់ក្នុងការគោរពគ្នាទៅវិញទៅមក ហើយក៏ដើម្បីបង្កើនសាមគ្គីភាព មិត្តភាព និងសន្តិភាពផងដែរ។ តាមរយៈសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ៣មីនាលើកទី២៦ ឆ្នាំ២០២៤នេះ ស្របតាមទិស ស្លោក«កម្ពុជា ព្រះរាជាណាចក្រវប្បធម៌» សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«រាជរដ្ឋាភិបាលប្តេជ្ញាលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅកាន់ប្រទេស មួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក … Read More

ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាទីក្រុងម៉ែលប៊ន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនង​ដៃគូ​សន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី។ អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រសួងមហាផ្ទៃ ជាស្ថាប័នស្នូលមួយដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ គឺជាស្ថាប័នស្នូលមួយរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបា​លជូនដល់ប្រជាពលរដ្ឋ។ នេះជាគូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ដោយចាត់ទុកសន្និបាតក្រសួងមហាផ្ទៃ ថាជាឱកាសដ៏មានសារៈសំខាន់សម្រាប់ភាគីពាក់ព័ន្ធជួបជុំគ្នាពិនិត្យឡើងវិញនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គក្នុងការអនុវត្តការងារកន្លងមក សម្ដេចធិបតី បានមានប្រសាសន៍ទៀតថា ក្រសួងមហាផ្ទៃ បានដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ … Read More

អបអរសាទរខួបទី២៥ (១៩៩៩-២០២៤) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ នៃការចូលជាធរមានរបស់អនុសញ្ញាអូតាវ៉ា។ អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការចាប់ផ្តើមនៃអនុសញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោលដៅការពារអាយុជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និងបុគ្គលនានាជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីន ដែលជារឿយៗប្រឈមនឹងបញ្ហា និងឧបសគ្គដ៏ធ្ងន់ធ្ងរ។ នៅពេលយើងប្រារព្ធព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ សូមឲ្យយើងគោរពនូវភាពក្លាហាន និងការលះបង់របស់អ្នកទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ ហើយសូមឱ្យយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីនទាំងស្រុង និងធានាបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិសុខជាងមុន សម្រាប់មនុស្សជំនាន់ក្រោយ។ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ យោងតាមរបាយការណ៍ របស់ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបការងារក្រសួងមហាផ្ទៃ មុនសម្ដេចធិបតី អញ្ជើញបិទសន្និបាត នៅរសៀលនេះ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ មុននឹងប្រារព្ធពិធីបិទសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ និងផ្ដល់មតិដឹកនាំចំៗចំពោះការអនុវត្តតួនាទីនិងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារច្រកទ្វារព្រំដែន កិច្ចសហការខេត្តជាប់ព្រំដែន ការផ្ដល់មេដាយ និងការលើកទឹកចិត្តមន្រ្តី កណីក្មេងទំនើង … Read More