ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង ស្រុកស្វាយអន្ទរ និងណែនាំអាជ្ញាធរ យកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ
ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ បើតាមរបាយការណ៍លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ សមិទ្ធផលដែលសម្ពោធនាឱកាសនោះ រួមមាន៖ ឧបដ្ឋានសាលា ១ខ្នង សង់ពីបេតុង ប្រក់ក្បឿងក្បាច់ ក្លោងទ្វារវត្ត ១កន្លែង កុដិឈើ … Read More