ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពង្រឹងគុណភាពការងារទទួលបន្ទុក
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មី ចំនួន ៤រូប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុកតាមអគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ហើយអង្គភាពជំនាញទាំងអស់ ក៏ត្រូវតែគោរពឋានានុក្រមការងារ មតិយោបល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែលទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហត្ថលេខា … Read More