ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ដឹកនាំប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម និងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ខេត្តកំពត!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងមូលដ្ឋានខេត្តកំពត រួមមាន៖ នៅសាលាបឋមសិក្សាអង្គជុំ សាលាឃុំស្នាយអញ្ជិត ក្នុងស្រុកជុំគិរី និងនៅសាលាខេត្តកំពត មុនបន្តទស្សនកិច្ចនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ក្បែរជើងភ្នំបូគោ។ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសស្វីស តំណាងធនាគារពិភពលោក … Read More