ឈ្មួញលួចនាំចូលសាច់បង្កកដោយគ្មានច្បាប់ សមត្ថកិច្ចចាប់បានរថយន្តដឹកមួយគ្រឿង

ខេត្តកែប៖  នៅចំណុចកំពង់ទូកនេសាទ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចបានចាប់រថយន្តមួយគ្រឿងដឹកសាច់បង្កកដែលឈ្មួញនាំចូលពីបរទេស ដោយគ្មានច្បាប់អនុញ្ញាតិកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ សាច់បង្កកខាងលើត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ តាមផ្លូវសមុទ្រ គ្មានច្បាប់អនុញ្ញាតិ ដោយដឹកតាមទូកចំនួន២គ្រឿង ឆ្លងចូលមកចតចំណុចខាងលើ រួចបន្តជញ្ជូនដាក់រថយន្តសាំយ៉ុងមួយគ្រឿង បំណងយកទៅចែកចាយបន្ត ហើយត្រូវបានកម្លាំងអាវុធហត្ថចុះទៅទាន់ ឃាត់បានរថយន្ត ដឹកសាច់បង្កកមួយចំនួន ចំណែកទូកទាំង២គ្រឿងនោះបានបើករត់គេចទៅបាត់ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្រោយឃាត់បាន រថយន្តនិងសាច់បង្កក ត្រូវបានសមត្ថកិច្ចនាំយកទៅមូលដ្ឋានធាវុធហត្ថស្រុកដំណាក់ចង្អើរ ដើម្បីប្រគល់ជូនជំនាញ ធ្វើការពិនិត្យបន្ត ៕

កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីស្រីលង្កា

ភ្នំពេញ ៖ បើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ នៅវិមាន៧មករា នាឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជម្រាបលា សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ … Read More

ក្រុមប្រទេសជប៉ុន បានជ័យលាភីលេខ១ ការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ខណៈកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2023 ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២៣ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយមានក្រុមនិស្សិតមកពី ១៣ប្រទេសចូលរួម បូករួមទាំងក្រុម​និស្សិត​របស់កម្ពុជាចំនួន ២ក្រុមផងដែរ។ ព្រឹត្តិការណ៍ប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិABU Roboconនេះ ជាព្រឹត្តិការណ៍ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិកលើវិស័យបច្ចេកវិទ្យារ៉ូបូតដែលកម្ពុជា បានរៀបចំវាឡើង។ ព្រឹត្តិការណ៍គឺមានការចូលរួមប្រកួតពីក្រុមនិស្សិត ១៣ ប្រទេសចូលរួម ក្នុងនោះមាននិស្សិតកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន ហុងកុង នេប៉ាល់ វៀតណាម … Read More

គោលការណ៍ដឹកនាំ ណែនាំ៧ចំណុច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់ដល់អគ្គស្នងការនគរបាលជាតិថ្មី

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧។ ក្នុងពិធីនោះ ឯកឧត្តមឧបនាយកដ្ឋមន្ត្រី បានផ្តល់នូវគោលការណ៍ដឹកនាំ ណែនាំសំខាន់ៗមួយចំនួនដល់កងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច រួមចំណែកសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។ … Read More

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣​ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ … Read More

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបលោកជំទាវ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។ នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា … Read More

អគ្គយកដា្ឋនពន្ធដារ បានចេញសៀវភៅណែនាំ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

📢 នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ អគ្គយកដា្ឋនពន្ធដារ សៀវភៅណែនាំ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ជាមួយមុខមុខងារកែតម្រូវលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ 📢 នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ លេខៈ ២៧៨ អនក្រ.បក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

📢 នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លេខៈ ៩៤ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖