ក្រសួងបរិស្ថាន សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពខុទ្ធកាល័យ
📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីតែងតាំងសមាសភាពខុទ្ធកាល័យ លេខៈ ០៦១ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីតែងតាំងសមាសភាពខុទ្ធកាល័យ លេខៈ ០៦១ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ច និងរបៀបរបបការងាររបស់ថា្នក់ដឹកនាំ លេខៈ ០៦២ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ឯកឧត្តមបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រ នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា។ ក្នុងពេលឯកឧត្តមអញ្ចើញចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣នេះ បានបញ្ជាក់ដោយផ្ទាល់នូវព័ត៌មានខាងលើពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។ កន្លងមកមានការលើកឡើងថា យុវជនកម្ពុជាសព្វថ្ងៃហាក់មិនចាប់អារម្មណ៍ មិនខ្វល់ខ្វាយ ចង់ដឹង ចង់រៀន និងចង់សិក្សាពីប្រវត្តិសាស្ត្ររបស់ជាតិខ្លួនឯងឡើយ ខណៈដែលប្រវត្តិសាស្ត្ររបស់កម្ពុជា ភាគច្រើនចងក្រងដោយអ្នកស្រាវជ្រាវឬក៏អ្នកនិពន្ធបរទេស។ ជាមួយគ្នានេះ អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រធ្លាប់បានលើកឡើងថា ការសិក្សាប្រវត្តិសាស្ត្រ នាំឲ្យយើងមានមោទនភាពជាតិ យល់ដឹងពីការការពារខ្លួនឯង និងយល់ដឹងពីការអភិវឌ្ឍខ្លួនឯងដើម្បីជាតិផងដែរ៕
ខេត្តកែប៖ នៅចំណុចកំពង់ទូកនេសាទ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចបានចាប់រថយន្តមួយគ្រឿងដឹកសាច់បង្កកដែលឈ្មួញនាំចូលពីបរទេស ដោយគ្មានច្បាប់អនុញ្ញាតិកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ សាច់បង្កកខាងលើត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ តាមផ្លូវសមុទ្រ គ្មានច្បាប់អនុញ្ញាតិ ដោយដឹកតាមទូកចំនួន២គ្រឿង ឆ្លងចូលមកចតចំណុចខាងលើ រួចបន្តជញ្ជូនដាក់រថយន្តសាំយ៉ុងមួយគ្រឿង បំណងយកទៅចែកចាយបន្ត ហើយត្រូវបានកម្លាំងអាវុធហត្ថចុះទៅទាន់ ឃាត់បានរថយន្ត ដឹកសាច់បង្កកមួយចំនួន ចំណែកទូកទាំង២គ្រឿងនោះបានបើករត់គេចទៅបាត់ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្រោយឃាត់បាន រថយន្តនិងសាច់បង្កក ត្រូវបានសមត្ថកិច្ចនាំយកទៅមូលដ្ឋានធាវុធហត្ថស្រុកដំណាក់ចង្អើរ ដើម្បីប្រគល់ជូនជំនាញ ធ្វើការពិនិត្យបន្ត ៕
ភ្នំពេញ ៖ បើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ នៅវិមាន៧មករា នាឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជម្រាបលា សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ … Read More
ភ្នំពេញ៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2023 ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២៣ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយមានក្រុមនិស្សិតមកពី ១៣ប្រទេសចូលរួម បូករួមទាំងក្រុមនិស្សិតរបស់កម្ពុជាចំនួន ២ក្រុមផងដែរ។ ព្រឹត្តិការណ៍ប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិABU Roboconនេះ ជាព្រឹត្តិការណ៍ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិកលើវិស័យបច្ចេកវិទ្យារ៉ូបូតដែលកម្ពុជា បានរៀបចំវាឡើង។ ព្រឹត្តិការណ៍គឺមានការចូលរួមប្រកួតពីក្រុមនិស្សិត ១៣ ប្រទេសចូលរួម ក្នុងនោះមាននិស្សិតកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន ហុងកុង នេប៉ាល់ វៀតណាម … Read More
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧។ ក្នុងពិធីនោះ ឯកឧត្តមឧបនាយកដ្ឋមន្ត្រី បានផ្តល់នូវគោលការណ៍ដឹកនាំ ណែនាំសំខាន់ៗមួយចំនួនដល់កងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច រួមចំណែកសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។ … Read More
ភ្នំពេញ៖ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ … Read More
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។ នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា … Read More