កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចេញធ្វើការល្បាតចល័តនៅពេលរាត្រី រក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋក៏បានឃាត់ខ្លួនក្មេងទំនើងចំនួន១នាក់រួមទាំងកាំបិតខ្វែវមួយដើមនាំយកទៅប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!
ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងក្រោមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង ០១នឹង០០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន ១០ នាក់ ដឹកនាំ ដោយ លោកវរសេនីយ៍ទោ … Read More