ស្លាប់មនុស្ស ២២នាក់ របួស ៧៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែ ១សប្ដាហ៍ដើមឆ្នាំ២០២៤
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមរបាយការណ៍ក្រសួងមហាផ្ទៃ រយៈពេលមួយសប្ដាហ៍ដើមឆ្នាំ២០២៤ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៥៧ករណី ដែលបណ្ដាលឱ្យស្លាប់មនុស្ស ចំនួន ២២នាក់ និងរងរបួស ៧៧នាក់ គិតពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ មិនខុសពីឆ្នាំ២០២៣ នោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ច្រើនជាងគេដដែល ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់យើងកាន់តែរីកចម្រើនជាលំដាប់។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកពាក្យរងដដែល បានបន្តទៀតថា … Read More