ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំង ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នេះ បានជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ប្រមាណ ១៨០ រូប ដើម្បីបញ្ជាក់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ … Read More

ក្រសួងសុខាភិបាល៖ ករណីជំងឺផ្តាសាយបក្សី (H5N1) លើកុមារាអាយុ ០៣ឆ្នាំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ករណីជំងឺផ្តាសាយបក្សី(H5N1)លើកុមារាអាយុ ០៣ឆ្នាំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ៖ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបម្រើការងារពេញម៉ោង

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបម្រើការងារពេញម៉ោង។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

ក្រសួងមហាផ្ទៃ ៖ ប្រកាសបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក ណាត រតនា មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ច្រៀច ខេត្តព្រៃវែង

ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៖ ០៨២  ប្រក ស្តីពី ការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក ណាត រតនា មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ច្រៀច ខេត្តព្រៃវែង ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

អគ្គលេខាធិការដ្ឋានរដ្ឋសភា ៖ មន្ត្រីក្របខ័ណ្ឌ និងនិវត្តជន​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទាំងអស់ជ្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំបញ្ចូលសហព័ទ្ធ ឬកូនក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម“បសស” ផ្នែកថែទាំសុខភាព របបភាគទានដោយស្ម័គ្រចិត្ត

សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា លេខ៖ ១៧៣/២៤  អរស.សជណ ស្តីពី ការជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោក លោកស្រី ដែលជាមន្ត្រីក្របខ័ណ្ឌ និងនិវត្តជន​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទាំងអស់ជ្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំបញ្ចូលសហព័ទ្ធ ឬកូនក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម“បសស” ផ្នែកថែទាំសុខភាព របបភាគទានដោយស្ម័គ្រចិត្ត ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ នៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ចំនួន ១៩៨រូប

សេចក្តីជូនដំណឹង របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លេខ៖ ០០៨ គជប.ស.ជ.ណ ស្តីពី គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ចំនួន ១៩៨រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

ព្រះរាជក្រម៖ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៧២៣/០០៩ ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ ការតែងតាំង ឯកឧត្តម ឡុង គឹមឃន ជារដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌

ព្រះរាជក្រឹត្យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកត/០១២៤/១០២ ស្តីពី ការតែងតាំង ឯកឧត្តម ឡុង គឹមឃន ជារដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖