ក្រុមប្រទេសជប៉ុន បានជ័យលាភីលេខ១ ការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ខណៈកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2023 ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២៣ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយមានក្រុមនិស្សិតមកពី ១៣ប្រទេសចូលរួម បូករួមទាំងក្រុមនិស្សិតរបស់កម្ពុជាចំនួន ២ក្រុមផងដែរ។ ព្រឹត្តិការណ៍ប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិABU Roboconនេះ ជាព្រឹត្តិការណ៍ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិកលើវិស័យបច្ចេកវិទ្យារ៉ូបូតដែលកម្ពុជា បានរៀបចំវាឡើង។ ព្រឹត្តិការណ៍គឺមានការចូលរួមប្រកួតពីក្រុមនិស្សិត ១៣ ប្រទេសចូលរួម ក្នុងនោះមាននិស្សិតកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន ហុងកុង នេប៉ាល់ វៀតណាម … Read More