ការចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃជាង៥០០នាក់ របស់គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ នៅស្រុកជើងព្រៃ
កំពង់ចាម៖ គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង ៥០០នាក់ នៅវត្តស្អាង ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ … Read More