ការចុះផ្សព្វផ្សាយរបស់ក្រសួងការងារ ឱកាសការងារដល់ពលរដ្ឋនៅខណ្ឌកំបូល
ភ្នំពេញ÷ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារ ដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌ កំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានចុះទៅផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋ១២០០នាក់ដោយបានចែកខិត្តប័ណ្ណបានចំនួន៣០០សន្លឹកក្នុងនោះមានយុវជនចំនួន១០រូបបានដាក់ពាក្យ។ ជាមួយគ្នានេះ ក្រសួងការងារ … Read More