ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នាយកដ្ឋានអង្គរក្ស មានស្នាដៃល្អក្នុងកិច្ចការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងឥស្សរជនជាតិ-អន្តរជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃនាយកដ្ឋានអង្គរក្ស ដែលក្នុងរយៈកាលកន្លងមក បានបំពេញតួនាទី និងភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ថ្វាយព្រះមហាក្សត្រ និងជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងថ្មីៗនេះគឺការពារសុវត្ថិភាពក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគាររក្សាទុករថយន្តនាំក្បួន ម៉ូតូហែរអម ការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ … Read More